សន្តិសុខសង្គម
ប្ដីប្រពន្ធមួយគូ ដែលគេលួចកាប់ប្រហារកាលពីប៉ុន្មានឆ្នាំមុន ក្នុងរោងចិញ្ចឹមទា ពេលនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ដល់ក្រោមផ្ទះ
ប្ដីប្រពន្ធមួយគូ ដែលគេលួចកាប់ប្រហារកាលពីប៉ុន្មានឆ្នាំមុន ពេលនេះត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់ស្លាប់យ៉ាងអាណោចអាធ័ម នៅទីតាំងរោងចិញ្ចឹមទា ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ ចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ដែលជាទីតាំងរោងចិញ្ចឹមទា ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកឯជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នោះ គឺ ឈ្មោះ ម៉ុច ម៉ៅ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ គល់ ហាន់។

លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ សីហា នេះថា «ពិតជាមានករណីឃាតកម្មបាញ់សម្លាប់ទាំងប្ដី និងប្រពន្ធ ប្រាកដមែន»។

លោកអធិការស្រុកខ្សាច់កណ្ដាល បន្តថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវលើករណីឃាតកម្មនេះ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារជនរងគ្រោះ ក៏ត្រូវបានគេកាប់សុសសាច់ទាំងយប់ ស្ទើរស្លាប់ នៅក្នុងទ្រង់ទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ដោយរហូតមកទល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ឃើញនៅឡើយ ស្រាប់តែពេលនេះត្រូវខ្មាន់កាំភ្លើងមកបាញ់សម្លាប់ បណ្ដាលឲ្យស្លាប់ទាំង ២ នាក់តែម្ដង៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


