ជីវិតកម្សាន្ដ
Justin កាន់ទុក្ខ តារារ៉េបល្បីម្នាក់ត្រូវគេបាញ់សម្លាប់រំលងអធ្រាត្រ
ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ថា តារារ៉េបដ៏ល្បី Chris King ត្រូវបានបាញ់សម្លាប់ក្នុងអាយុ ៣២ឆ្នាំ នៅទីក្រុង Nashville រដ្ឋ Tennessee នៅវេលាម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រ កាលពីថ្ងៃសៅរ៍ ទី ២០ ខែមេសា ។ ដំណឹងនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

អាជ្ញាធរបាននិយាយថា Chris King គឺជាមិត្តស្និទ្ធស្នាលជាមួយ Justin Bieber, Machine Gun Kelly, Keke Palmer និង Trippie Redd ពួកគេក៏ស្ថិតនៅហេតុការណ៍ផងដែរ។ King និងមិត្តភ័ក្តិមួយចំនួនបានដើរលេងនៅពេលយប់ ហើយជនសង្ស័យបីនាក់ប៉ុនប៉ងប្លន់ពួកគេ ទើបឈានដល់ការបាញ់ប្រហារបានកើតឡើង។
នៅពេលនោះ Chris King បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេនាំទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt រហូតដល់គាត់ស្លាប់តែម្ដង។ មកដល់ពេលនេះ មន្ត្រីប៉ូលិសបាននិយាយ អង្គភាពស៊ើបអង្កេតករណីមនុស្សឃាតកំពុងធ្វើការយ៉ាងខ្លាំង។
ថ្វីបើយ៉ាងណាក៏ដោយ ក្រោយដំណឹងមរណភាពរបស់ King មិត្តល្បីៗរបស់លោកបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ខណៈមិត្តរួមជិតដិត Justin Bieber បានសរសេរសាររំលែកទុក្ខថា “ស្រឡាញ់ប្អូនណាស់! រឿងនេះពិតជាឈឺចាប់សម្រាប់ខ្ញុំនិងគ្រួសារ! សូមឲ្យក្រុមគ្រួសារគាត់កាន់ទុក្ខ សូមទៅកាន់ស្ថានបរមសុខ”៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Ji Won ប្រឈមនឹងការចោទប្រកាន់ពីបទគេចពន្ធ ទិញផ្ទះតម្លៃ ៤.៦ លានដុល្លារ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


