សន្តិសុខសង្គម
ចាប់ខ្លួនក្រុមលួចរថយន្ដ និងទទួលផលចោរកម្ម៣នាក់ ដកហូតរថយន្ដពីរគ្រឿងនិងម៉ូតូ១គ្រឿង
កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានសហការជាមួយសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ធ្វើការស្រាវជ្រាវស្វែងរកតាមប្រព័ន្ធGPS និងបើកប្រតិបត្តិការបង្ក្រាបករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដកហូតរថយន្ដ២គ្រឿង និងម៉ូតូ១គ្រឿង។

ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ ខេត្ដកំពង់ស្ពឺ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ ស៊ិន សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងវែង ឃុំថុង ស្រុកបសេដ ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ សំ មាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។ ៣-ឈ្មោះ សំ ហឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។

របាយការណ៍បញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសងស្ស័យ កម្លាំងបានដកហូតរថយន្ដដឹកទំនិញចំនួន០២គ្រឿង ម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម ២A ៦៨៣២ និងម៉ាក់ HYUNDAI PORTER ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ ២ A ៦៤៧៩ និងម៉ូតូ០១គ្រឿងម៉ាក Clak ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ ១I ៥៨៦៩។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


