សន្តិសុខសង្គម
មេព្រៃខេត្តសៀមរាប ចាប់រ៉ឺម៉កដឹកធ្យូង៤គ្រឿង លួចរានព្រៃឈើខុសច្បាប់
សៀមរាប ៖ កម្លាំងជំនាញរដ្ឋបាលខេត្តសៀមរាប បានសហការគ្នាចុះចាប់រ៉ឺម៉កដឹកធ្យូងចំនួន៤គ្រឿងនៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
បន្ទាប់ពីមានសកម្មភាពលួចរានព្រៃឈើរបស់រដ្ឋនៅតាមភូមិសាស្ត្រផ្សេងៗហើយ ត្រូវក្រុមឈ្មួញធ្វើឡដុតធ្យូងដឹកលក់យ៉ាងអានាធិបតេយ្យ ទើបកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់នៅតាមផ្លូវនិងកន្លែងផលិត។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២២នេះថា ក្រុមចល័តខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ផ្នែករដ្ឋបាលព្រៃឈើជីក្រែងនិងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានសហការគ្នាចុះឃាត់ចាប់រ៉ឺម៉កដឹកធ្យូងចំនួន៤គ្រឿង នៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្ត សៀមរាប នារសៀលថ្ងៃទី០២ខែឧសភាឆ្នាំ២០២២ ដែលមាន ធ្យូងសុរបមានចំនួន៦១៧ ការុងស្មើនិង ១២៣៤០ គីឡូក្រាម។

លោកបន្តថា បច្ចុប្បន្នធ្យូង និង រ៉ឺម៉កបានយកមករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា កន្លងទៅកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានសហការគ្នាជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការចុះបង្ក្រាបទីតាំងឡដុតធ្យូងជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រនៃស្រុកជីក្រែង។
ការធ្វើបែបនេះគឺសំដៅរក្សាព្រៃឈើរបស់ឲ្យនៅគង់វង្សបានយូរអង្វែង៕
ដោយ ៖ កុសល

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


