Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ ដកហូតអាវុធខ្លី២ដើមនិងថ្នាំញៀនមួយចំនួន

បានផុស

នៅ

ជនសង្ស័យចំនួន២នាក់ ដែលជាមុខញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនផងដែរ។

កច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០​២២ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តន៍តាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្ត​ លោកវរសេនី​យ៍ឯក​ សុខ​ និមល​ នាយ​ការិយាល័យប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស ចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់​ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ឈ្មោះ ហូត សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ 

វត្ថុតាងកនុងការឆែកឆេរបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម ទូរស័ព្ទដៃចំនួន ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹង​ថ្នាំញៀនលក់ចំនួន ១គ្រឿង និងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ ព្រមទាំងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ 

ឆ្លងតាមរយៈការស្រាវជ្រាវនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំ​បងផងនោះ​ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃា​ត់ខ្លួនមុខសញ្ញាជាបក្សពួកម្នាក់ទៀ​ត​ឈ្មោះ​ សេង​ សុវណ្ណារ៉ា​ ហៅទូ ភេទប្រុស អាយុ​៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅភូមិរំចេក​៤ សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ដោយដកហូតបានអាវុធខ្លី(បាញ់គ្រាប់ជ័រប្រើហ្កាស)ចំនួន២ដើម ទូរស័ព្ទដៃចំនួន១គ្រឿង និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងមន្រ្តីក្នុងការិយាល័យនេះកំពុងរៀបចំសំ​ណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់​ការតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម