KPT+
ក្មេងរពឹសណាស់ នេះតិចនិកបង្ការកូនតូចពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ
ប៉ាម៉ាកគួររៀបចំផ្ទះឱ្យមានសុវត្ថិភាពមុនពេលអាអូនអាយុ ៦ ខែ ព្រោះចាប់ពីអាយុ ៦ ឡើងទៅអាអូននឹងចេះវារ អង្គុយ តោងឈរ ដើរ និងចេះរត់ហើយ។ ដោយសារធម្មជាតិរបស់ក្មេងតូចៗគឺចង់ដឹង និងចូលចិត្តរុករក ដែលអាចធ្វើឱ្យអាអូនមានគ្រោះថ្នាក់ដោយប្រការណាមួយដូចជា ធ្លាក់ ដួល ស្លាក់ រលាក ពុល លង់ទឹក រលំរបស់ពីលើ ឆក់ខ្សែភ្លើង ថប់ដង្ហើមជាដើម។ តើមានតិចនិចអ្វីខ្លះដែលប៉ាម៉ាក់អាចបង្ការកូនតូចៗពីគ្រោះថ្នាក់ដោយចៃដន្យបាន?

ខាងក្រោមនេះជាតិចនិចមួយចំនួនដែលប៉ាម៉ាក់អាចរៀបចំផ្ទះឱ្យមានសុវត្ថិភាពសម្រាប់អូនតូច៖
- គ្របព្រីអគ្គិសនីទាំងអស់ ក្នុងបំណងការពារអូនតូចពីការលូកម្រាមដៃចូល ឬយករបស់ផ្សេងៗញ៉ុកចូល។
- ដាក់គន្លឹះសុវត្ថិភាពទូទឹកកក និងគ្រប់ទ្វារទូទាំងអស់ ការពារអាអូនបើកហើយចូលទៅក្នុង។
- ដំឡើងទ្វារនៅខាងក្រោម និងខាងលើមាត់ជណ្តើរ ក្រែងអូនតូចឡើង ឬចុះជណ្តើរ។
- ដាក់ជ័រទន់ការពារគ្រប់ជ្រុងតុដែលស្រួចទាំងអស់ដើម្បីការពារអូនតូចរត់ ឬដើរបុក។
- ត្រូវលើកខ្សែនានា (ខ្សែភ្លើង ខ្សែចងវាំងននបង្អួច ខ្សែរនាំងបង្អួច…) ឱ្យផុតពីដៃអូនតូច និងយកគ្រឿងសង្ហារឹមចេញឱ្យឆ្ងាយពីខ្សែទាំងនោះ។
- ត្រូវដាក់បន្ទះការពាររអិលនៅក្រោមគ្រប់កម្រាលឥដ្ឋ។
- មិនត្រូវដាំរុក្ខជាតិដែលមានជាតិពុលនៅក្នុងផ្ទះ ឬក្នុងទីធ្លាផ្ទះទេ។
- ត្រូវកំណត់កម្តៅម៉ាស៊ីនទឹកក្តៅក្នុងបន្ទប់ទឹកត្រឹម ១២០ អង្សារ ឬទាបជាងនេះ។
- ដាក់ថ្នាំ សារធាតុគីមី ឬសារធាតុគ្រោះថ្នាក់ទាំងអស់ឱ្យផុតពីដៃទារក ឬផុតពីភ្នែកទារក។
- ដាក់ចង្រឹងបង្អួច ខ្លាចអូនតូចចេញតាមបង្អួច។
- ភ្ជាប់ទូរទស្សន៍ ធ្នើរសៀវភៅ ឬទូផ្សេងៗទៅនឹងជញ្ជាំង ការពារក្រែងអាអូនតោង ឬឡើងធ្វើឱ្យដួលរលំពីលើ។
- គ្របឆ្នុកបើកចង្រ្កាន និងបិទហ្គាសដើម្បីការពារកុំឱ្យអូនតូចបើកចង្រ្កាន។
- បិទទ្វារបន្ទប់ទឹកឱ្យជិត ខ្លាចអូនតូចរអិល ឬលេងទឹក។
- ដាក់ឧបករណ៍ទប់មាត់ទ្វារដើម្បីទ្វារកៀបម្រាមដៃអូនតូច។
- ត្រូវដាក់កាំបិត របស់របរធ្ងន់ៗ ងាយបែក ឬមុតស្រួចឱ្យផុតពីដៃអូនតូច។
- ប្រសិនបើមានអាងហែលទឹក អណ្តូង ស្រះនៅក្នុងទីធ្លាផ្ទះ ប៉ាម៉ាក់ត្រូវធ្វើរបងព័ទ្ធជុំវិញ។
- ត្រូវដាក់ថង់ឱ្យផុតពីដៃអូនតូច ព្រោះក្មេងៗចូលចិត្តយកថង់មកពាក់លើក្បាលណាស់ដែលអាចបណ្តាលឱ្យថប់ដង្ហើម។
- មិនត្រូវឱ្យអាអូនលេងរបស់តូចល្អិតៗទេ ព្រោះក្មេងៗចូលចិត្តយករបស់តូចៗដាក់ចូលមាត់ណាស់។
ប៉ាម៉ាក់គួរតែរៀបចំផ្ទះឱ្យមានសុវត្ថិភាពសម្រាប់អាអូនមុនពេលអាអូនកើត ពីព្រោះវាត្រូវការពេលវេលា។ ម្យ៉ាងទៀតទោះអាអូនមិនទាន់ចេះវារ ក៏អាចបង្ការគ្រោះថ្នាក់ផ្សេងៗដូចជា ពេលពរអាអូន ប៉ាម៉ាក់អាចរអិលដួលដោយសារកម្រាលឥដ្ឋរអិលជាដើម។ ម្យ៉ាងទៀតទោះជាប៉ាម៉ាក់បានរៀបចំផ្ទះឱ្យមានសុវត្ថិភាពសម្រាប់អូនតូចក៏ដោយ ក៏ប៉ាម៉ាក់ត្រូវតែមើលអាអូនឱ្យបានដិតដល់ដែរ មិនត្រូវឱ្យឃ្លាតពីខ្សែភ្នែកឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឲ្យកូនលេង ឬហែលទឹក ផ្ដល់គុណសម្បត្តិ ច្រើននឹកស្មានមិនដល់

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?