Connect with us

ព័ត៌មានជាតិ

កម្ពុជា​មិនទាន់​បញ្ជូនពលករ​ទៅធ្វើការ​នៅក្រៅប្រទេស​តាមរដូវ​កាល​នៅឡើយទេ

បានផុស

នៅ

លោក អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានឱ្យដឹងថា​ បច្ចុប្បន្នកម្ពុជា​មិន​ទាន់​មានការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ព្រោះក្រសួង​ត្រូវ​ការ​ពេលវេលាបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ជាមុនសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោករដ្ឋមន្ត្រីបានណែនាំដល់​ប្រជាពលរដ្ឋសូមកុំមានការភ័ន្តច្រឡំ​ និងជឿតាមការឃោស​នារបស់​ជនខិលខូច ជៀងវាងការខាតបង់ថវិកា និងពេលវេលា។

នៅក្នុងសេចក្ដីជូនដំណឹងមួយចុះកាលពីយប់ថ្ងៃទី១២ឧសភា លោក បណ្ឌិត អ៊ិត សំហេង បានបន្ត​ថា​កន្លងមកក្រសួងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន​ដែលបាន​លើក​ឡើងថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសដែលជ្រក​ក្រោមស្លាកសាលា​ភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើស​រើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថាអាចបញ្ជូនទៅធ្វើការតាមរដូវកាល នៅក្រៅប្រទេសដែលមាន​ប្រាក់ចំណូល​ខ្ពស់។

​លោករដ្ឋមន្ត្រីបានបន្តទៀតថា កន្លងមកក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំឱ្យ​មានកិច្ចសហការលើ​ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការ​បញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា មិនទាន់មាន​យន្តការ​សមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់ មិនសមស្រប​នឹង​ប្រាក់ចំណូលដែលទទួលបាន ហើយលក្ខខណ្ឌការងារនៅមិនទាន់ត្រូវបានធានា និងការពារ​ដោយ​បទដ្ឋានគតិយុត្តនៃប្រទេសទទួលនៅឡើយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នឹងជូនដំណឹង​ជាសាធារណៈ។ ដូច្នេះសូមប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​ទាំង​អស់កុំមានការភ័ន្តច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូចទាំងនោះ ជៀងវាងការ​ខាតបង់​ថវិកា និងពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម