ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារផ្ដល់អនុសាសន៍ ៤ ចំណុច ទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងការងារ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ បានផ្តល់អនុសាសន៍ ៤ចំណុចបន្ថែម ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ផែនការមេលើកទី ៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន ៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ និងវាយតម្លៃដែលជាក់លាក់អាចវាស់វែងបាន អាចអនុវត្តបានប្រាកដនិយម និងតាមពេលកំណត់ (SMART) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្នុងផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាប្រយោជន៍ដល់និយោជក និងកម្មករនិយោជិកគ្រប់វិស័យទាំងអស់ ដោយមិនផ្អែកទៅតាមវិស័យសេដ្ឋកិច្ច ទំហំនៃសហគ្រាស គ្រឹះស្ថាន ឬកន្លែងធ្វើការបែបណានោះទេ។

ក្នុងឱកាសដដែលនេះ ដើម្បីអាចទប់ស្កាត់គ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ រដ្ឋមន្ត្រីក្រសួងការងារ បានផ្ដល់អនុសាស្ត្រ ៤ចំណុច ដល់គ្រប់ភាគីពាក់ព័ន្ធ ដូចខាងក្រោម៖
១.មន្ត្រីអធិការកិច្ចការងារត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការចុះអធិការកិច្ចការងារ បន្តពង្រឹងយន្តការត្រីភាគី នៃគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដើម្បីឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់កម្មករនិយោជិក ពង្រឹងប្រព័ន្ធ គ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារនៅគ្រប់កម្រិត
២.អនុញ្ញាតឱ្យបើកដំណើរការត្រួតពិនិត្យសុខភាពដល់កម្មករ/កម្មការិនី ដោយពេទ្យការងារឡើងវិញ ព្រោះជាយន្តការតែមួយក្នុងការអនុវត្តផែនការមេស្ដីពីសុវត្ថិភាព និងសុខភាពការងារ
៣.សម្រាប់ភាគី អ្នកគ្រប់គ្រងសហគ្រាស សូមស្នើឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ហើយត្រូវប្រុងប្រយ័ត្នអំពីបរិយាការកម្ដៅនៅក្នុងអគារផលិតកម្ម សុវត្ថិភាពអគ្គិភ័យ ការប្រើប្រាស់សារធាតុគីមី និងការប្រើប្រាស់ប្រព័ន្ធឡចំហាយ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស

៤.សម្រាប់ភាគីកម្មករនិយោជិក ត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់ព័ត៌មានដល់អ្នកគ្រប់គ្រងអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅកន្លែងធ្វើការ, ស្វែងយល់អំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាន និងវិធានការការពារខ្លួនពីអ្នកគ្រប់គ្រង ឬមន្ត្រីសុវត្ថិភាពការងារ បង្កើនការយល់ដឹងអំពីព័ត៌មានស្តីពីសុខភាព និងសុវត្ថិភាពដែលបានបិទផ្សាយនៅក្នុងសហគ្រាស គ្រឹះស្ថាន
ទន្ទឹមនេះ លោក អ៊ិត សំហេង ក៏បានសង្ឃឹមយ៉ាងមុតមាំដែរថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះ នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយកាន់តែងាយស្រួលគ្រប់ភាគីពាក់ព័ន្ធ ក្នុងការប្រើប្រាស់ផែនការសកម្មភាពលម្អិតរបស់ខ្លួន សម្រាប់ការលើកកម្ពស់ និងកែលម្អការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ព្រមទាំង ដើម្បីធានាឱ្យបាននូវកន្លែងធ្វើការ មានបរិយាកាសការងារល្អ រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ដែលអាចជួយជំរុញផលិតភាព និងកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការនាពេលអនាគត៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


