ព័ត៌មានជាតិ
ប.ស.ស ប្រមូលភាគទានផ្នែកប្រាក់សោធនពីនិយោជក និងកម្មករបានជិត៧០លានដុល្លារ
បេឡារបបសន្តិសុខសង្គម (ប.ស.ស)បានប្រមូលភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនពីនិយោជក និងកម្មករនិយោជិតបានប្រមាណជិត៧០លានដុល្លារអាមេរិក។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធនត្រូវបានរារដ្ឋាភិបាលអនុវត្តនៅខែតុលា ឆ្នាំ២០២២ ហើយរហូតមកដល់ដើមឆ្នាំ២០២៣នេះបានចុះបញ្ជីសហគ្រាសគ្រឹះស្ថានចំនួន១៥៥៤៤មានកម្មករនិយោជិរ២៦២៩៥៥៣នាក់ ដោយប្រមូលភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនពីនិយោជក និងកម្មករជិតចំនួន២៧៩ពាន់២៧៨លានរៀល ស្មើនឹងប្រមាណ៦៨លាន៩៤០ពាន់ដុល្លារអាមេរិក។
ការបង់ប្រាក់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនពីនិយោជក និងកម្មករជិតនេះតម្រូវឱ្យបង់ចំនួន៤ភាគរយនៃចំនួនប្រាក់ឈ្មួលរបស់កម្មករនិយោជិតក្នុងនោះនិយោជកត្រូវបង់២ភាគរយនិងកម្មករនិយោជិតបង់២ភាគរយ។ នៅពេលកម្មករនិងយោជិតដល់អាយុ៦០ឆ្នាំដែលត្រូវចូលនិវត្តនឹងទទួលបានប្រាក់សោធនដូចមន្ត្រីរាជការបម្រើការងារនៅតាមស្ថានប័នរដ្ឋដែរទៅតាមប្រាក់ឈ្មួលដែលម្នាក់ៗទទួលបាន។

លោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួមមានទី១, របបសន្តិសុខសង្គមផ្នែកហានិភ័យការងារដែលបានអនុវត្តនៅខែវិច្ឆិកាឆ្នាំ២០០៨សម្រាប់វិស័ឯកជនដែលបានចុះបញ្ជិសហគ្រាសគ្រឹះស្ថានចំនួន២២៩៣១មានកម្មករនិយោជិត២២៩៩៨០២នាក់និងវិស័យសាធារណៈអនុវត្តនៅខែមករាឆ្នាំ២០២១ ដែលបានចុះបញ្ជីស្ថាប័នចំនួន៣៥មានសមាជិក២២៩៤១៣នាក់។ទី២របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលបានអនុវត្តនៅខែកញ្ញាឆ្នាំ២០១៦ដោយមានចុះបញ្ជីសហគ្រាសគ្រឹះស្ថានចំនួន២២៩៣១មានកម្មកនិយោជិត២២៩
៩៨០២នាក់សម្រាប់វិស័យេកជននិងវិស័យសាធាររណៈអនុវត្តនៅខែមករាឆ្នាំ២០១៨បានចុះបញ្ជីស្ថាប័នចំនួន៣៩មានសមាជិកចំនួន៤៣៩២៤៣នាក់និងទី៣របបសន្តិសុខសង្គមផ្នែកប្រាក់សោធន៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


