ព័ត៌មានជាតិ
រដ្ឋាភិបាលចំណាយថវិកាជិត ៣០លានដុល្លារ ដល់កម្មការិនីសម្រាលកូនជាង ៣៥ម៉ឺននាក់ នៅទូទាំងប្រទេស
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា រហូតមកដល់ពេលនេះរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១១៤៩៥៥៦០០០០០រៀល ឬប្រហាក់ប្រហែល២៨៧៣៨៩០០ដុល្លារដល់កម្មការិនីសម្រាលកូនចំនួន៣៥៩៩១៤នាក់នៅទូទាំងប្រទេសក្នុងនោះមានកូនចំនួន៣៦២៣៨៩នាក់។

ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើគឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតក៏ដូចជារួមចំណែកដោះស្រាយនូវទុក្ខលំបាកការខ្វះខាតក្នុងអំឡុងពេលសម្រាលមាតុភាព។ ក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀលដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ជាប្រតិបត្តិករផ្ទាល់។
ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ។
ថ្លែងនៅក្នុងឱកាសសម្ពោធអគារការិយាល័យកណ្តាលរបស់ប.ស.ស កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់អត្ថប្រយោជន៍បន្ថែមពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មរនិយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំចាប់ពីខែ សីហាឆ្នាំ២០២៣តទៅ ក្នុងនោះ មុនពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន៤លើកដោយ១លើក ទទួលបានថវិកា៨ម៉ឺនរៀល។ ពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភដោយកូនចំនួន១ទទួលបានថវិកា៨០ម៉ឺនរៀល កូនភ្លោះពីរទទួលបាន១លាន២សែនរៀលនិងកូនភ្លោះបីទទួលបាន១លាន៦សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រោយពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន១០លើកដោយ១លើកទទួលបាន៨ម៉ឺនរៀលក្នុងនោះ៣លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលកូននិង៧លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


