KPT+
រឿងគួរឲ្យភ្ញាក់ផ្អើលពីមហាសេដ្ឋីក្មេងបំផុតរបស់សិង្ហបូរីលោក KISHIN RK
Kishin RK ជាកូនប្រុសតែមួយរបស់មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរីលោក Raj Kumar ។ កូនទោលរូបនេះក្លាយជាមហាសេដ្ឋីក្មេងបំផុតរបស់ប្រទេសសិង្ហបូរី ត្រឹមវ័យ ៣៧ ឆ្នាំប៉ុណ្ណោះ។ តើលោករកទ្រព្យបានខ្លួនឯងឬដោយសារមរតកពីឪពុក? តើមានអាថ៌កំបាំងអ្វីខ្លះធ្វើឲ្យលោកជោគជ័យ?
១. លោកបានទិញផ្ទះល្វែងដំបូង តាំងពីអាយុ ១២ ឆ្នាំ
លោកមិនបានប្រាប់ថា ប្រាក់ទិញផ្ទះបានពីឪពុកឧបត្ថម្ភឬយ៉ាងណាឡើយ ប៉ុន្តែ Kishin និយាយថា ឪពុករបស់លោកបានតម្រែតម្រង់រហូតមក ហើយឪពុករបស់លោកតែងតែនាំលោកទៅចូលរួមប្រជុំអចលនទ្រព្យដោយផ្ទាល់ ដូច្នេះមហាសេដ្ឋីវ័យក្មេងអាចរៀនបន្ថែមច្រើនទាក់ទិនអាជីវកម្មបែបគ្រួសារ។
២. លោកចាប់ដៃគូជាមួយឪពុក តែបើកជំនួញផ្ទាល់ខ្លួន

Kishin ចាប់ផ្តើមរៀនពីអចលនទ្រព្យនៅក្នុងក្រុមហ៊ុនឪពុកច្រើនមែនទែន! ប៉ុន្តែលោកនៅតែទទួលការបណ្ដុះបណ្ដាលច្រើនទៀត។ នៅអាយុ ១៨ ឆ្នាំ លោកសម្រេចចិត្តលក់ផ្ទះល្វែងមួយដែលឪពុកម្ដាយបានប្រគល់ឲ្យដើម្បីចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន គឺក្រុមហ៊ុន RB Capital ។
ផ្ទុយពីក្រុមហ៊ុនឪពុកដែលផ្តោតលើការទិញនិងកំណត់ទីតាំងអចលនទ្រព្យ ក្រុមហ៊ុន RB Capital ផ្ដោតលើការអភិវឌ្ឍអចលនទ្រព្យបន្ថែមពីលើនោះទៀត។ ទោះយ៉ាងណា មិនយូរប៉ុន្មានទាំងឪពុកនិងកូនដឹងថា ពួកគេអាចរីកចម្រើនអាជីវកម្មកាន់តែខ្លាំងដោយធ្វើការជាមួយគ្នាលើគម្រោងផ្សេងៗ។ ឪពុកកូនពីរនាក់នេះត្រូវបានគេស្គាល់ថា ជាម្ចាស់ដីនាំមុខគេនៅប្រទេសសិង្ហបុរី និងមានទ្រព្យសម្បត្តិសរុប ២.៧ ប៊ីលានដុល្លារអាមេរិក។
៣. លោកផឹកកាហ្វេច្រើនបំផុត
Kishin ជាមនុស្សងប់ងល់នឹងអាជីវកម្មខ្លាំងណាស់ ប៉ុន្តែមានចិត្តស្រឡាញ់តែម្យ៉ាង មិនអាចផ្តល់ឲ្យលោកមានកម្លាំងគ្រប់គ្រាន់ដើម្បីដំណើរការអាណាចក្រជំនួញដ៏ធំនោះទេ។ តាមប្រភពក្នុងស្រុកបានឲ្យដឹងថា លោកផឹកកាហ្វេប្រហែល ៨ ពែងក្នុងមួយថ្ងៃដើម្បីអាចបន្តដំណើរការការងារឲ្យទៅមុខ។
៤. លោកបង្កើតមូលនិធិដើម្បីផ្តល់អាហារឥតគិតថ្លៃ

Kishin RK មិនមែនគ្រាន់តែធ្វើការនៅក្នុងពិភពអចលនទ្រព្យប៉ុណ្ណោះទេ លោកក៏ជាសហស្ថាបនិកនៃអាជីវកម្មអាហារ TiffinLabs ដែលបានបង្កើតមូលនិធិសប្បុរសធម៌មួយដែលមានឈ្មោះថា Food is Love ដើម្បីជួយផ្តល់ស្បៀងអាហារដល់ជនខ្វះខាតក្នុងអំឡុងពេលមានជំងឺរាតត្បាត កូវីដ១៩។ មូលនិធិបានចាប់ផ្តើមដោយផ្តល់ជូននូវអាហារដែលមានគុណភាពពីភោជនីយដ្ឋានចំនួន ២០,០០០ កញ្ចប់ដល់គ្រួសារក្រីក្រដែលរងគ្រោះពីការបាត់បង់ការងារ និងផ្តល់ ១០,០០០ កញ្ចប់បន្ថែមទៀតដល់បុគ្គលិកថែទាំសុខភាព។
៥. លោកជាមនុស្សដែលរក្សាភាពឯកជនបំផុត

Kishin RK នៅឆ្ងាយពីបណ្តាញសង្គម! បើនរណាចង់ដឹងពីលោកឬចង់ទំនាក់ទំនងការរកស៊ី ត្រូវចូលទៅលើគេហទំព័រអាជីវកម្មរបស់លោក។ គណនី Instagram របស់អ្នកមានទ្រព្យស្ដុកស្ដម្ភរូបនេះ រក្សាភាពឯកជនខ្លាំងណាស់ គ្មានរូបថច្រើនឡើយ។ រីឯហ្វេសប៊ុកវិញ មិនធ្វើបច្ចុប្បន្នភាពចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៧ មកម្លេះ។
Kishin RK ទទួលជោគជ័យគួរឲ្យសរសើរ! យ៉ាងណាលទ្ធផលទាំងអស់ លោកមិនបានពឹងផ្អែកលើឪពុកម្តាយដើម្បីជួយទំនុកបម្រុងឡើយ។ ផ្ទុយទៅវិញ មហាសេដ្ឋីវ័យក្មេងរបស់សិង្ហបុរីរូបនេះ បានពង្រីកសក្ដានុពលចូលប្រឡូកក្នុងជំនួញអចលនទ្រព្យដោយខ្លួនឯង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP
ចុចអាន៖ការចំណាយនៅឌូបៃ របស់សេដ្ឋីក្មេងៗ អ្នកមិនដែលដឹងទេ!
ចុចអាន៖មកស្គាល់ម៉ាកម៉ូតូល្បីរាប់សិបឆ្នាំរបស់ឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ