Connect with us

ព័ត៌មានជាតិ

អតីតអ្នកកាសែតសម័យលន់នល់ តស៊ូ និងលះបង់ច្រើន សម្រាប់សង្គមជាតិ

បានផុស

នៅ

ការឈឺចាប់ពីអតីតកាលដែលលោកអ៊ុំ គង់ វន នៅចងចាំមិនភ្លេចកាលពីរបបវាលពិឃាត ​ដែលគេបម្រុងយកទៅសម្លាប់ចោល​ តែជីវិតថ្លៃ លោកអ៊ុំបានគេចរួចផុតពីសេចក្តីស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ៊ុំ គង់ វន ជាអតីតអ្នកកាសែត kyodo នាសម័យ លន់នល់ បានបញ្ជាក់ថា ជាអ្នកកាសែតក្នងការទៅយកព័ត៌មានខ្ញុំបានចូលទៅតំបន់ជម្លោះ ពេជ្រនិល រវាងខ្មែរក្រហម​និងវៀតវៀតណាម ហើយអ្នកកាសែតខ្ញុំមានគ្នា៣ទៅ៤នាក់ទៀត រួមទាំងបរទេស ក្រោយពីគេដឹងហេតុការណ៍ថា យើងជាអ្នកសែត វៀតណាមក៏បានដោះលែងពួកខ្ញុំវិញ ពេលនោះ​ជីវិតខ្ញុំដូចបានកើតម្ដងទៀត។ លោកអ៊ុំបន្តថា ក្រោយមកក្រុមគ្រួសាររបស់ខ្ញុំក៏បានចាកចេញទៅរស់នៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤។ ក្រោយលេចឮថា មាតុភូមិកម្ពុជាបានល្អប្រសើរវិញហើយ នៅឆ្នាំ១៩៩៣ លោកអ៊ុំបានចាប់ផ្ដើមបង្កើតអង្គការមូលនិធិខ្មែរជំនួយការសិក្សាមួយ នៅប្រទេសខ្មែរ។

គួររំលឹកឡើងវិញថា ទោះបីការរស់នៅប្រទេសជប៉ុនក្តី ប៉ុន្តែនៅឆ្នាំ១៩៩៣ លោក គង់ វន បានមកកម្ពុជា​ដើម្បីបង្កើតអង្គការមូលនិធិខ្មែរជួយការសិក្សា។​ នៅឆ្នាំ១៩៩៥ដល់ឆ្នាំ១៩៩៧ លោកអ៊ុំបានសរសេរសៀវភៅរឿងមួយដែលទាក់ទងទៅនឹងការឈឺចាប់ក្នុងរបបវាលពិឃាត ហើយក៏មានការគាំទ្រពីបណ្តាសប្បុរសជននៅប្រទេសជប៉ុនបានជួយបោះពុម្ពសៀវភៅ រឿងនេះចំនួន២លើក ដោយប្រើរយៈពេលសរសេរ១ឆ្នាំ៤ខែទើបចប់ និងបន្តសរសេរសៀវភៅរឿងមួយទៀត គឺរឿង​(ធ្វើពលីកម្មដើម្បីជាតិខ្មែរ)។

លោកអ៊ុំបញ្ជាក់ថា បន្ទាប់ពីអនុនិងវិទ្យាល័យមិត្តភាពខ្មែរជប៉ុនត្រូវបានបង្កើតឡើងនៅឆ្នាំ1999 អាគារសិក្សាត្រូវបានកែលម្អរ ដែលឧបត្ថម្ភដោយសប្បុរសជនជប៉ុនគ្រប់ទិសទី ហើយក្នុង ខេត្ត ព្រៃវែង មានអនុវិទ្យាល័យចក្រី អង្គការ ស៊េព្វសង់១ ខ្នង .J H P ជួយ១ខ្នង។ និងអនុវិទ្យាល័យ ប្រធាតុ អង្គការស៊េព្វសង់ជួយបាន ១ ខ្នង អង្គការJ.H.P ជួយសង់១ខ្នង និង អង្គការ school Aid japan ជួយសង់១ខ្នង។ ហើយអង្គកាស៊េព្វ សង់ បានសាងសង់សាលាបឋមសិក្សាសំពោង 1 ខ្នង និង អង្គការJ H P ជួយសង់ 1ខ្នង និង បឋមសិក្សា ព្រៃទ័ពដោយអង្គការសេ៊ព្វសង់ 1 ខ្នង។

ជាមួយគ្នានេះដែរនៅក្នុងអនុនិងវិទ្យាល័យមិត្តភាព ខ្មែរ ជប៉ុន មានអគារ សិក្សា ៥បន្ទប់ ១ខ្នង  6 បន្ទប់ និង 7 បន្ទប់ ១ ខ្នង 8 បន្ទប់ ១ ខ្នង នឹង 10 បន្ទប់ ១ខ្នង ផងដែរ។​រួមសេចក្តីមកអង្គការ ស៊េព្វសង់ C E A F សង់បាន 9 ខ្នង និង អង្គការ ជប៉ុនជួយសង់ 5 បន្ទប់ សរុបទាំងអស់ 14 ខ្នង។ ដូច្នេះក្នុងមួយជីវិតរបស់ លោកអ៊ុគង់វន គឺ ធ្វើអ្វីៗ ដើម្បីជាតិខ្មែរ កូន ខ្មែរនិងដើម្បីយកទៅឲ្យសាលារៀនតែប៉ុណ្ណោះ។

លោក កុ​ សល ដែលជាជំនួយការរបស់លោកអ៊ុំ គង់ វន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុង១ឆាកជីវិតរបស់លោកអ៊ុំ គង់ វន គឺគាត់ជាជនជាតិខ្មែរម្នាក់ដែលលះបង់គ្រប់បែបយ៉ាង គឺ ដើម្បីប្រទេសជាតិ និងកូនខ្មែរ។ ទោះបីគាត់ធ្លាប់បានទៅរស់នៅប្រទេសជប៉ុនក្តី តែគាត់មានឆន្ទ:មិនភ្លេចដើមកំណើត ជាជនជាតិខ្មែរ៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៥ នាទីutes មុន

ការនាំចេញស្វាយស្រស់កម្ពុជាធ្លាក់ចុះ តែកើនផលិកម្មស្វាយកែច្នៃជិត ២០%

ព័ត៌មានជាតិ២៧ នាទីutes មុន

ខែមិថុនា៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង៥០ ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី

ព័ត៌មានជាតិ៣៤ នាទីutes មុន

មន្ត្រីអាកាសចរណ៍ស៊ីវិល៖ ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិន ជាសញ្ញាល្អ

ព័ត៌មានជាតិ៣៨ នាទីutes មុន

សាកលវិទ្យាល័យជាតិបាត់ដំបង​ត្រូវបានស្ថាប័នអន្តរជាតិផ្តល់ទំនុកលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

កីឡា៣៩ នាទីutes មុន

ល្ងាចនេះ កម្ពុជា ជួប ឥណ្ឌូណេស៊ី ជាឱកាសចុងក្រោយរកជ័យជម្នះក្នុងពាន SEA V League

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម