ព័ត៌មានជាតិ
ក្រុងបាត់ដំបង ត្រៀមខ្លួនអភិវឌ្ឍជាទីក្រុងឆ្លាត ក្រោមកិច្ចសហការពីទីប្រឹក្សាជប៉ុន
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយទីប្រឹក្សាជប៉ុន អំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

គម្រោងការអភិវឌ្ឍក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ គឺមានគោលបំណងដើម្បីកែប្រែទីក្រុងបាត់ដំបង ឱ្យក្លាយជាទីក្រុងឆ្លាត តាមរយៈការឱ្យមានបច្ចេកវិទ្យាទំនើបនៅតាមសាធារណៈជាដើម ដើម្បីលើកកម្ពស់ទីក្រុងបាត់ដំបងឱ្យកាន់តែទាក់ទាញជាងមុន។ ក្នុងនោះក៏បានផ្ដោតទៅលើការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យប្រែក្លាយជាសារមន្ទីរឆ្លាតវៃ ដែលក្នុងនោះរួមមាន សិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ ដើម្បីធ្វើឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាសារមន្ទីរខេត្តកាន់តែច្រើន ជាមួយបច្ចេកវិទ្យាទំនើប លើកកម្ពស់វិស័យវប្បធម៌ និងមរតកក្នុងតំបន់ និងទទួលបាននូវបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យា VR ដែលរៀបចំឡើងនៅក្នុងសារមន្ទីរ។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃនេះ លោកស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះគម្រោងការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ នឹងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសារមន្ទីរខេត្ត កាន់តែច្រើនឡើងៗ ដែលក្នុងនោះមិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តតែមួយប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់វិស័យវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ភ្ញៀវទេចរកាន់តែទូលំទូលាយ ជាមួយបទពិសោធន៍នូវបច្ចេកវិទ្យាថ្មី។

លោក សុខ លូ មានប្រសាសន៍បន្តទៀតថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរឆ្លាតវៃទេ ក្នុងនោះពាក់ព័ន្ធនឹងការកែប្រែចំណតយានយន្តឱ្យក្លាយជាចំណតឆ្លាតវៃ ក៏ជាគំរោងមួយដែលមានសារសំខាន់ផងដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាលខេត្តបាត់ដំបងដែលកំពុងតែរៀបចំចំណតចតយានយន្ត។

លោក សុខ លូ បានស្នើដល់ភាគីនៃប្រទេសជប៉ុនដើម្បីធ្វើការសិក្សាឱ្យច្បាស់លាស់អំពីគម្រោងទីក្រុងឆ្លាតនេះ ដើម្បីកែប្រែខេត្តបាត់ដំបងឱ្យក្លាយជាខេត្តដែលឆ្លាតវៃ ទាក់ទាញភ្ញៀវទេសចរមកទស្សនាកំសាន្តកាន់តែច្រើនឡើងៗ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងបង្កើនមុខរបរប្រជាពលរដ្ឋមានជីវភាពធូរធារ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


