សន្តិសុខសង្គម
ភ្លៀងធំមួយមេបង្កឲ្យអ្នករស់នៅតំបន់បឹងព្រលឹតត្រូវរងការលិចលង់មិនធ្លាប់មាន
ភ្លៀងធំមួយមេធំនៅថ្ងៃទី ១០ ខែមិថុនាម្សិលមិញ បានបង្កឲ្យមានការលិចលង់តំបន់បឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលពុំធ្លាប់មានអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ។

បងប្អូនប្រជាពលរដ្ឋបាននិយាយថាជារៀងរាល់ដងភ្លៀងធ្លាក់ខ្លាំងហើយលិចលង់ប្រមាណជា៥ម៉ោងទឹកក៏បានស្រកចុះប៉ុន្តែចម្លែកភ្លៀងធ្លាក់នៅថ្ងៃទី ១០ ខែមិថុនានេះបែជាលិចលង់ស្មើនឹងត្រឹមចង្កេះបង្កឲ្យប៉ះពាល់ដល់យាន្តជំនិះរបស់ប្រជាពលរដ្ឋទៀតផង។

លោកស្រី សេត ម៉ូនីតា ប្រធានភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រាបានបង្ហោះនៅលើបណ្តាញហ្វេសប៊ុកថា ភូមិរបស់លោកស្រីបានរងការលិចលង់ហើយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយត្ន័ផងហើយក្នុងនោះលោកស្រីមេភូមិបានធ្វើសេចក្តីរាយការណ៍សុំកិច្ចអន្តរាគមន៍ដល់សាលាខណ្ឌច្បារអំពៅឲ្យនាំយកម៉ាសុីនបូមទឹកមកដាក់បូមរំដោះទឹកចេញពីតំបន់បឹងព្រលឹតនេះ។

ទាក់ទិនទៅនឹងការលិចលង់នេះលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែមិថុនានេះថា ពេលនេះលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅកំពុងដឹកនាំក្រុមជំនាញឲ្យនាំយកម៉ាស៊ីនបូមទឹកទៅបូមហើយ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ផ្ទះសំបែងកំពុងខ្វាយខ្វល់នឹងម៉ូតូរបស់ពួកគាត់ត្រូវរលត់ដោយសារចូលទឹកហើយជាងជួសម៉ូតូនៅតំបន់បឹងព្រលឹតនេះក៏សប្បាយនឹងប្រមូលលុយព្រោះម៉ូតូ១គ្រឿងអាចចំណាយមិនក្រោម៣ម៉ឺនរៀលព្រោះភាគច្រើនប្តូប្រេងម៉ាស៊ីនដែលចូលទឹក៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


