សន្តិសុខសង្គម
ប្រទះឃើញសពយុវជនម្នាក់ សមត្ថកិច្ចសន្និដ្ឋានជាករណីអត្តឃាត ខណៈមានសំបុត្របណ្ដាំ ២ សន្លឹក
មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង បន្ទាប់ពីក្រុមគ្រួសារសាច់ញាតិ ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់នៅក្នុងផ្ទះល្វែង របស់បុរីមួយកន្លែងរហូតហើមស្អុយទៅហើយ ព្រមទាំងបានបន្សល់ទុកលិខិតផ្តាំផ្ញើថែមទៀតផង។

ការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ៩៖ ៣០ នាទីព្រឹក ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបរិវេណបុរីរតនៈ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សពបុរសជនរងគ្រោះមានឈ្មោះ ម៉េង ហុង អាយុ ១៩ ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានរកឃើញកូនលិខិតបណ្តាំផ្ញើ ២សន្លឹក និងសន្និដ្ឋានថា ជនរងគ្រោះអាចធ្វើអត្តឃាតដោយផឹកថ្នាំពុល ដោយសារការតូចចិត្តពីរឿងអ្វីមួយ ហើយការធ្វើអត្តឃាតនេះមិនដឹងថាពីថ្ងៃណាមកទេព្រោះសពមានសភាពហើយស្អុយទៅហើយ។
ក្រោយការបញ្ចប់ការធ្វើកោសល្យវិច្ច័យ សពត្រូវបានប្រគល់ទៅឱ្យលោក អ៊ូច លី ដែលត្រូវជាបងថ្លៃ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ