ព័ត៌មានជាតិ
វិទ្យាល័យកោះកុង ប្រែក្លាយជាសាលាបច្ចេកទេស សិក្សាជំនាញមិនបាច់រៀនមហាវិទ្យាល័យ
វិទ្យាល័យកោះកុង ដែលស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង បានប្រែក្លាយទៅជាសាលាចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកោះកុងបានឲ្យកម្ពុជាថ្មីដឹងថា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង ក្រៅពីផ្តល់ការសិក្សាចំណេះដឹងទូទៅដល់សិស្សានុសិស្ស ក៏ផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញបច្ចេកទេសដូចជាមេកានិច និងអគ្គិសនី ចាប់ពីកម្រិត ១ ដល់ កម្រិត៤។

លោកថា ការប្រែក្លាយជាសាលាបច្ចេកទេសនេះ មិនតម្រូវសិស្សសិក្សាទូទៅនោះទេ គឺជាការស្ម័គ្រចិត្តសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង។ ការផ្តល់បន្ថែមជំនាញបច្ចេកទេស នឹងជួយសិស្សមួយចំនួនដែលគ្មានលទ្ធភាពបន្តសិក្សានៅឧត្តមសិក្សា អាចសិក្សាជំនាញបច្ចេកទេសនៅក្នុងសាលាដើម្បីប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ឬស្វែងរកអាជីពការងារនៅពេលអនាគត។
បើតាមលោកប្រធានមន្ទីរបានឲ្យដឹងបន្ថែមថា នៅស្រុកស្រែអំបិលក៏គ្រោងបង្កើតវិទ្យាល័យធនធានមួយទៀតដែលនឹងបង្រៀនជំនាញ STEM (Science, Technology, Engineering, and Mathematics) ដែលសុទ្ធសឹងជាជំនាញដែលត្រូវការបំផុតក្នុងប្រទេស។ STEM ជាជំនាញសំខាន់ ដែលយុវជនអាចពង្រឹងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍជាតិ។
គួរបញ្ជាក់ថា នៅខេត្តកោះកុង មានវិទ្យាល័យ ១៣ កន្លែងក្នុងស្រុកក្រុងទាំង ៧ ដែលក្នុងនោះរួមមាន៖
ក្រុងខេមរភូមិន្ទ
-វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស តេជោសែន កោះកុង
ស្រុកបូទុមសាគរ
-វិទ្យាល័យ បូទុមសាគរ
-វិទ្យាល័យ ថ្មស
-វិទ្យាល័យ ហ៊ុន សែន ចំការលើ
ស្រុកគីរីសាគរ
-វិទ្យាល័យ កោះស្តេច
ស្រុកកោះកុង
-វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង
ស្រុកមណ្ឌលសីមា
-វិទ្យាល័យ ប៉ាក់ខ្លង
-វិទ្យាល័យ ហ៊ុន សែន ចាំយាម
ស្រុកស្រែអំបិល
-វិទ្យាល័យ ស្រែអំបិល
-វិទ្យាល័យ ហ៊ុន សែន ជីខលើ
ស្រុកថ្មបាំង
-វិទ្យាល័យ ជីផាត
-វិទ្យាល័យ ឫស្រីជ្រុំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


