ព័ត៌មានជាតិ
សិស្សកម្រិតមធ្យមសិក្សានៅខេត្តប៉ៃលិន ជិត ១០ ភាគរយ បោះបង់ការសិក្សា
ការកាត់បន្ថយអត្រាបោះបង់ការសិក្សាជាអាទិភាពមួយរបស់អាជ្ញាធរខេត្តប៉ៃលិន ខណៈខេត្តមួយនេះមានអត្រាសិស្សបោះបង់ការសិក្សាខ្ពស់បើប្រៀបធៀបខេត្តក្រុងដទៃទៀត។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តប៉ៃលិនមានអត្រាសិស្សបោះបង់កម្រិតមធ្យមសិក្សាជិត ១០ ភាគរយ ដែលជាអត្រាមួយខ្ពស់។

លោកតង់ ធារ៉ា បានបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យអប់រំត្រូវបានយកចិត្តទុកដាក់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅតាមជនបទ ដើម្បីសម្រួលការសិក្សារបស់សិស្សអាចស្វែងរកសេវាអប់រំមិនបាច់ធ្វើដំណើរឆ្ងាយពីផ្ទះ។ យ៉ាងណាមិញ អត្រាបោះបង់ការសិក្សារបស់សិស្សក្នុងខេត្តនៅតែមានចំនួនខ្ពស់។
លោកតង់ ធារ៉ា បានអះអាងថា អាជ្ញាធរនិងមន្រ្តីអប់រំនឹងចុះធ្វើការជាមួយអាជ្ញាធរភូមិឃុំ រួមទាំងការជួបជាមួយអាណាព្យាបាល ដើម្បីរិះរកបញ្ហានិងដំណោះស្រាយកាត់បន្ថយអត្រាបោះបង់ថ្នាក់របស់សិស្សឲ្យនៅទាប។
តាមការស្រាវជ្រាវរកឃើញថា ការបោះបង់ការសិក្សារបស់សិស្សនៅតាមជនបទបណ្តាលមកពីកត្តាជាច្រើនដូចជា បញ្ហាថវិកា បញ្ហានៃការធ្វើដំណើរ និងបញ្ហាសេដ្ឋកិច្ចគ្រួសារ។ នៅពេលសឈានដល់ថ្នាក់អនុវិទ្យាល័យជាវ័យអាចស្វែងរកចំណូលទ្រងទ្រង់គ្រួសារ ដែលនាំឲ្យសិស្សមួយចំនួនសម្រេចចិត្តបោះបង់ការសិក្សា។
តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា នៅទូទាំងប្រទេសអត្រាបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សាមានការថយចុះ តែអត្រាសិស្សសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅមានចំនួនច្រើននៅឡើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


