Connect with us

ព័ត៌មានជាតិ

ខេត្ត​បន្ទាយមានជ័យជាប់​ព្រំដែន​ថៃ​ មាន​សាកលវិទ្យាល័យ ៤ ផ្តល់​អប់រំ​ថ្នាក់​ឧត្តមសិក្សា

បានផុស

នៅ

ខេត្ត​បន្ទាយមានជ័យដែល​ជា​ខេត្ត​ប្រជំ​ជន​ដ៏​ធំ​មួយ​ជាប់​ព្រំដែន​ថៃ និង​មាន​ចម្ងាយ​ជាង ៣០០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ​វិស័យ​អប់រំ​​របស់ខេត្តមួយនេះ​ត្រូវ​បាន​យកចិត្តទុកដាក់​អភិវឌ្ឍ​ តាម​រយៈ​ការ​បង្ខិត​សាលារៀន​ឱ្យនៅកៀកជិតប្រជាពលរដ្ឋ និង​ពង្រឹង​គុណភាព​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពីមួយឆ្នាំ​ទៅមួយឆ្នាំ។

លោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​ទូទាំង​ខេត្ត​មាន​សាលារៀន​សរុប​ចំនួន ៨១៨ កន្លែង កើន​ឡើង​ ១៥ សាលា។ ក្រៅពី​ថ្នាក់អប់រំមូលដ្ឋាន ខេត្ត​ដែល​បំបែកចេញ​ពី​ខេត្ត​បាត់ដំបង​ក៏​មាន​គ្រឹះស្ថានអប់រំនៅ​​ថ្នាក់​ឧត្តមសិក្សា​មួយ​ចំនួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឈូ ប៊ុនរឿង បាន​ឲ្យ​ដឹង​ថា ខេត្ត​បន្ទាយមានជ័យមាន​​គ្រឹះស្ថាន​ឧត្ដម​សិក្សា​​ចំនួន ៤ កន្លែង​ ក្នុង​នោះ​មាន​សាកលវិទ្យាល័យ​រដ្ឋ​ដ៏​ធំមួយ​គឺ​សាកល​វិទ្យាល័យ​មានជ័យ និង​សាកលវិទ្យាល័យ​ឯកជន​ចំនួន ៣ មាន UME, BBU និង CUS។

បើតាមលោកប្រធានមន្ទីរ ការ​រៀបចំ​​ថ្នាក់ឧត្តមសិក្សា​ក្នុង​ខេត្ត បាន​ជួយសម្រួលកាត់បន្ថយ​ការ​ចំណាយ​ ដើម្បី​អាច​​ឲ្យ​សិស្ស​អាច​បន្ត​ចាប់​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ មិនបាច់ធ្វើ​ដំណើរ​ឆ្ងាយ​ចោល​ស្រុកកំណើត។

នៅ​ក្នុង​ខេត្ត​មានជ័យ មាន​សាលា​ឯកជន​និង​អង្គការ​នានា​ចំនួន ១៣៤ កន្លែង និង​វិទ្យាល័យ​រដ្ឋ​ចំនួន ៣០ កន្លែង ត្រូវ​បាន​ពង្រាយ​គ្រប់ស្រុកតាំង​ពី​តំបន់ប្រជុំជន​ដល់​តំបន់​មូលដ្ឋាន​រស់នៅ​របស់ប្រជាពលរដ្ឋ។

ថ្នាក់ចំណេះដឹង​ទូទៅនៅ​តាមវិទ្យាល័យ​មួយ​ចំនួន​ ក៏​មាន​បន្ថែម​ការ​អប់រំ​ផ្នែក​បច្ចេកទេស​វិជ្ជាជីវៈ ដោយ​បច្ចុប្បន្ន​នេះ​មាន​ការ​សាងសង់​អគារ​អប់រំ​បច្ចេកទេស​ចំនួន ៦ កន្លែង នៅ​តាម​វិទ្យាល័យ​នានា​ដូចជា​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ស្រុក​ព្រះនេត្រព្រះ ស្រុក​មង្គលបូរី ស្រុក​ថ្មពួក ស្រុក​ម៉ាឡៃ ស្រុក​ភ្នំស្រុក​ជាដើម និង​​វិទ្យាល័យ​នៅ​តាម​ស្រុក​មួយ​ចំនួន​ទៀត ក៏​នឹង​ត្រូវ​ធ្វើការ​សាងសង់​ជា​បន្តបន្ទាប់។ ​

ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ផ្តល់​អគារ​សិក្សា​ចំនួន ១៩៩ ខ្នង ស្មើ ១៦០២ បន្ទប់​។

​វិទ្យាល័យ​ទាំង ៣០ កន្លែង​ទូទាំង​ខេត្ត​បន្ទាយមានជ័យមាន​ឈ្មោះ​ដូចជា៖

ក្រុង​សិរីសោភ័ណ

-វិទ្យាល័យ សម្តេច​ឪ
-វិទ្យាល័យ អូរអំបិល
-វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន
-វិទ្យាល័យ សិរីសោភ័ណ

ស្រុក​មង្គល​បុរី

-វិទ្យាល័យ មង្គលបូរី
-វិទ្យាល័យ ហ៊ុន សែន មង្គលបូរី
-វិទ្យាល័យ ភ្នំ​ធំ
-វិទ្យាល័យ រោងគោ
-វិទ្យាល័យ ហ៊ុន សែន សំបួរ

ស្រុក​ភ្នំ​ស្រុក

-វិទ្យាល័យ ភ្នំស្រុក
-វិទ្យាល័យ សុខ អាន ប៉ោយចារ
-វិទ្យាល័យ ណាំតៅ

ស្រុក​ព្រះនេត្រព្រះ

-វិទ្យាល័យ ជប់វារី
-វិទ្យាល័យ ទឹកជោរ
-វិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ
-វិទ្យាល័យ រហាល
-វិទ្យាល័យ បុស្បូវ

ស្រុក​អូរជ្រៅ

-វិទ្យាល័យ កូប
-វិទ្យាល័យ យាង​ដង្គុំ

ស្រុក​ថ្ម​ពួក

-វិទ្យាល័យ ហ៊ុន សែន ថ្មពួក
-វិទ្យាល័យ បន្ទាយឆ្មារ

ស្រុក​ស្វាយចេក

-វិទ្យាល័យ ស្វាយចេក
-វិទ្យាល័យ ផ្ដាំ

ស្រុក​ម៉ាឡៃ

-វិទ្យាល័យ ម៉ាឡៃ
-វិទ្យាល័យ អូរសំព័រ
-វិទ្យាល័យ តាគង់

ក្រុង​ប៉ោយប៉ែត

-វិទ្យាល័យ ប៉ោយប៉ែត​ក្រុង
-វិទ្យាល័យ អូរជ្រៅ
-វិទ្យាល័យ ទួល​ប្រាសាទ
-វិទ្យាល័យ និមិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម