ព័ត៌មានជាតិ
សិស្សប្រឡងជាប់បាក់ឌុបនៅខេត្តកំពត កើនដល់ ៨២ %
អត្រាសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅខេត្តកំពត បានកើនរហូតដល់ ៨២ ភាគរយ។
លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទថា បើប្រៀបធៀបឆ្នាំសិក្សាចាស់ អត្រាសិស្សប្រឡងជាប់ឆ្នាំសិក្សាថ្មីកើនឡើងខ្ពស់។ ឆ្នាំសិក្សា ២០២០-២០២១ អត្រាសិស្សជាប់ទូទាំងខេត្តមាន ៧៣ ភាគរយ ខណៈឆ្នាំសិក្សា២០២១-២០២២ មានរហូតដល់ ៨២.០៦%។


ទោះបីអត្រាសិស្សជាប់ទូទាំងខេត្តកំពតកើនឡើង តែអត្រាសិស្សដែលបាននិទ្ទេស A បានថយចុះទៅវិញ។ លោក តាក់ ហាប់ បានបញ្ជាក់ថា លទ្ធផលការប្រឡងសិស្សជាប់បាននិន្ទេស A ទូទាំងខេត្តមានចំនួន ៣៧ នាក់ ខណៈឆ្នាំ២០២១ មានរហូតដល់ ៧៥ នាក់។
លោក តាក់ ហាប់ បានបន្តថា វិស័យអប់រំទូទាំងខេត្តមានភាពរីកចម្រើន ហើយស្ទើរតែគ្រប់ឃុំមានអនុវិទ្យាល័យ ខណៈវិទ្យាល័យពង្រាយគ្រប់ស្រុក។ តាមគោលការណ៍របស់រដ្ឋាភិបាលគឺត្រូវបង្កើតឲ្យមានថ្នាក់អនុវិទ្យាល័យនៅគ្រប់ឃុំ ដើម្បីកាត់បន្ថយអត្រាបោះបង់របស់សិស្សនៅតាមតំបន់ជនបទ។

លោកបន្តថា ប្រមុខរដ្ឋាភិបាលក៏បានចូលរួមអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់អគារសិក្សាជាច្រើនខ្នង។ បើតាមលោកប្រធានមន្ទីរអប់រំខេត្ត គិតត្រឹមឆ្នាំ២០២២ អគារសិក្សាជាអំណោយសម្ដេចតេជោ ហ៊ុន សែន មានចំនួន ៥១៣ ខ្នង ក្នុងនោះក៏មានអគារសិក្សាស្តង់ដាកម្ពស់ ៣ ជាន់ជាច្រើនខ្នងផងដែរ។
គួរបញ្ជាក់ថា នៅខេត្តកំពតមានសាលាកម្រិតមធ្យមសិក្សាចំនួន ១០០ កន្លែង ក្នុងនោះអនុវិទ្យាល័យមាន ៧៦ កន្លែង និងវិទ្យាល័យ ២៤ កន្លែង។
វិទ្យាល័យទាំង ២៤ តាមស្រុកក្រុងទាំង ៩ មានឈ្មោះដូចជា៖
ក្រុងកំពត
-វិទ្យាល័យ ព្រះរាជសម្ភារ
-វិទ្យាល័យមិត្តភាពកម្ពុជាជប៉ុន កំពតក្រុង
ស្រុកទឹកឈូ
-វិទ្យាល័យ នរោត្តមរណឬទ្ធិ
-វិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត
-វិទ្យាល័យ ហ៊ុន សែន ត្រសេកកោង
-វិទ្យាល័យ ហ៊ុន សែន បឹងព្រះ
ស្រុកកំពង់ត្រាច
-វិទ្យាល័យព្រះបិតាជាតិ
-វិទ្យាល័យអង្គសុរភី
ស្រុកបន្ទាយមាស
-វិទ្យាល័យ ទូកមាស
-វិទ្យាល័យ ហ៊ុន សែន បរិវាស
-វិទ្យាល័យ កន្សោមអក
ស្រុកអង្គរជ័យ
-វិទ្យាល័យ ជា ស៊ីម អង្គរជ័យ
-វិទ្យាល័យ ព្រះនរោត្តមសីហមុនី
-វិទ្យាល័យ អង្គស្វាយពុំសែន
-វិទ្យាល័យ ហ៊ុន សែន អង្គស្តុក
-វិទ្យាល័យ វត្តអង្គរជ័យ
ស្រុកឈូក
-វិទ្យាល័យ ហ៊ុន សែន ឈូក
-វិទ្យាល័យ មាស សុភា បានៀវ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា
-វិទ្យាល័យ ហ៊ុន សែន ត្រពាំងបី
ស្រុក ដងទង់
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់
-វិទ្យាល័យ អង្គរមាស
ស្រុក ជុំគីរី
-វិទ្យាល័យ ហ៊ុន សែន អង្គចក
-វិទ្យាល័យ ព្រៃឃ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


