ជីវិតកម្សាន្ដ
តារា ថៃ ៥ រូប ធ្លាប់រងការជេរប្រមាថ និងរិះគន់ខ្លាំងៗ ដោយសារតែរូបរាងកាយរបស់ខ្លួន
កាន់តែល្បីល្បាញ កាន់តែរងនូវព្យុះភ្លៀង និងការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន ជាពិសេសសម្រាប់តារាថៃដែលស្ថិតក្នុងឧស្សាហកម្មកម្សាន្ត។
អ្វីដែលសំខាន់ មានតារាខ្លះធ្លាប់ទទួលរងនូវការរិះគន់ ការសម្លុតពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងសំពាធកាន់តែធំសម្រាប់ពួកគេ។ ថ្ងៃនេះ គេហទំព័រកម្ពុជាថ្មី បានចងក្រងតារា៥ដួង ដែលធ្លាប់មានព័ត៌មានត្រូវគេជេរប្រមាថ ក្នុងរឿងផ្សេងគ្នា រួមជាមួយនឹងរបៀបដោះស្រាយរបស់តារាម្នាក់ៗផងដែរ។
១ Peck Palitchoke

តារាចម្រៀងវ័យក្មេង Peck Palitchoke ធ្លាប់រងការរិះគន់ខ្លាំងមិនធម្មតាឡើយ ចំពោះការវះកាត់មុខរបស់លោក។ ថ្លែងក្នុងបទសម្ភាសអំពីរឿងនោះ លោកថា វាបានក្លាយជាទម្លាប់ទៅហើយ។ លោកមិនដឹងថាត្រូវឆ្លើយអ្វីទេ។ ព្រោះ១០ឆ្នាំហើយ ដែលចម្លើយគឺអាស្រ័យលើអ្នក ទើបអាចយល់បាន ។ ពីព្រោះប្រសិនបើអ្វីមួយមើលទៅមិនល្អ យើងចង់ធ្វើវាម្តងទៀត ដូចដែលអ្នករាល់គ្នាចង់មើលទៅល្អដែរ។ តើយើងត្រូវធ្វើអ្វី? លោកថា មិនបានបដិសេធទេការរិះគន់ ហើយក៏ទទួលយកដែរ។
២ Taew Nataphon

សូម្បីតែតារាស្រីជួរមុខក្នុងវិស័យនេះ នៅតែមិនអាចជៀសរួច ពីការរិះគន់បានឡើយ។ នាងត្រូវបានគេរិះគន់ខ្លាំងៗ ពីរូបរាងស្គមស្គាំង ដែលមើលទៅមិនសមាមាត្រទៅនឹងរាងកាយរបស់នាងទាល់តែសោះ។ តារាស្រីរូបនេះគិតថា ចំពោះមតិអាក្រក់ គឺតូចបំផុតសម្រាប់នាង។ ធ្វើដូច្នេះ ទើបធ្វើឲ្យចិត្តរបស់នាង មិនតបតទៅកាន់នរណាផ្ដេសផ្ដាស។
៣ Nook Suttida

ក្រៅពីត្រូវព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីត នាងនៅតែត្រូវទទួលរងការសម្លុតពីមនុស្សមួយចំនួន ដែលបានរិះគន់រូបរាងរបស់នាង ដែលស្ទើរតែមិនដឹងអ្វីទាំងអស់អំពីនាង។ នាងធ្លាប់បានបញ្ចេញគំនិតតាមរយៈ Instagram ផ្ទាល់ខ្លួនថា “មិនគួរឲ្យជឿទេ ដែលសម័យនេះមនុស្សនៅតែមើលងាយ ឬរិះគន់អ្នកដទៃចំពោះមុខមាត់របស់ខ្លួន កុំធ្វើអី វាមិនគួរឲ្យស្រលាញ់ ហើយមើលទៅចាស់ណាស់។ យើងកើតមកជាមនុស្ស អ្នកត្រូវអភិវឌ្ឍចិត្តរបស់អ្នក។ កុំឲ្យភាពកខ្វក់ចេញពីចិត្ត ឬមាត់។ ទោះជាយ៉ាងនេះក្តី យើងសូមថ្លែងអំណរគុណចំពោះមនុស្សដែលបានរិះគន់មុខ និងរូបរាងរបស់យើង។ ព្រោះវាអនុញ្ញាតឲ្យយើងអភិវឌ្ឍខ្លួនឯងបានច្រើន ទាំងផ្លូវកាយ និងផ្លូវចិត្ត។
៤ Focus Jirakul

Focus Jeerakun ត្រូវបានគេបញ្ចេញមតិលើការគំរាមកំហែងនៅក្នុងការផ្សាយបន្តផ្ទាល់ឯកជនមួយ។ ភ្លាមៗនាងបានឆ្លើយតទៅកាន់មនុស្សទាំងនោះថា “អ្វីដែលធាត់គឺអ្នកត្រូវញ៉ាំ បើមិនញ៉ាំ ក៏មិនធាត់ដែរ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំធាត់។ ឈប់សួរទៅ ខ្ញុំមិនអង្គុយដកដង្ហើមហើយធាត់ទេ”។
៥ James Rusameekae

តារាភេទទី៣រូបនេះ មើលទៅដូចជាមនុស្សកំប្លែង ញញឹមសប្បាយរីករាយសឹងគ្រប់ពេល ប៉ុន្តែគាត់បែរជារងការសម្លុតធ្វើបាបតាំងពីក្មេងមកម្ល៉េះ។ James បានបើកចំហពីវិធីដោះស្រាយបញ្ហានេះថា លោករងការវាយប្រហារយ៉ាងខ្លាំង ដល់ថ្ងៃនេះ ទាំងសម្លុត ទាំង Bully ពីរូបរាងស្បែកខ្មៅរបស់លោក។ វិធីដែលត្រូវបានដោះស្រាយ គឺសាមញ្ញណាស់សម្រាប់ James គឺស្ងប់ស្ងាត់ ហើយមិនឆ្លើយឆ្លង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ឆ្លើយធម្មតា ក្រោយអ្នកសារព័ត៌មានចោទសួររឿង Weir ត្រៀមរៀបការឆាប់ៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


