ព័ត៌មានជាតិ
ក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាដ៏ធំមួយ បាននាំយកដំណោះស្រាយចុងក្រោយបង្អស់របស់ក្រុមហ៊ុន Barracuda មកបង្ហាញជូនអតិថិជនរបស់ខ្លួននៅកម្ពុជា
ក្រោយមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើឲ្យមានការខកខានក្នុងការធ្វើពិធីជួបជុំជាច្រើន។ ដោយឡែកកាលពីពេលថ្មីៗនេះនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្ទ្រីប្យ៊ូសិន ខបភើរេសិន (Andromeda Distribution Corporation) បានធ្វើសិក្ខាសាលាថ្មីមួយដោយនាំយកនូវដំណោះស្រាយចុងក្រោយបង្អស់របស់ក្រុមហ៊ុន Barracuda Network មកបង្ហាញជូនអតិថិជនរបស់ខ្លួនហើយក៏បានដាក់បង្ហាញនូវផលិតផល Barracuda ជាច្រើនទៀតនៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។
ក្នុងកិច្ចចាប់ផ្តើមបើកកម្មវិធីលោកស្រី ហន ឆយី ដែលជាប្រធានផ្នែកលក់ (Sales Manager) នៃក្រុមហ៊ុន Andromeda ដែលជាតំណាងចែកចាយតែមួយគត់របស់ក្រុមហ៊ុន Barracuda បានមានប្រសាសន៍ថាលោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់ខ្លួនបានទទួលទំនុកចិត្តពីក្រុមហ៊ុន Barracuda ដែលជាក្រុមហ៊ុនលំដាប់កំពូលនិងឈានមុខគេផ្នែក Security ដូចជាការការពារទៅលើ Email, Web Application, Loan Balance និង Data Backup តាមរយៈ Cloud ជាដើមដែរសុទ្ធសឹងតែជាផលិតផងដែរមានគុណភាពនិងទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់។

លើសពីនោះទៅទៀតលោក ទាវ យិនធូ ប្រធានផ្នែកបច្ចេកទេស (Pre-Sales Manager) នៃក្រុមហ៊ុន Andromeda ក៏បានលើកឡើងថា Andromeda គឺជាក្រុមហ៊ុនដែលមានគោលការណ៍ និងយុតិ្តសាស្ត្រយ៉ាងរឹងមាំនិងច្បាស់លាស់ដោយផ្តោតទៅលើសុក្រឹត្យភាព ក៏ដូចជាផ្តល់នូវទំនុកចិត្តជូនដល់គ្រប់ដៃគូចែកចាយទាំងអស់ ដែលជាកត្តាធ្វើអោយក្រុមហ៊ុនលោកទទួលបាននូវភាពជោគជ័យមកដល់សព្វថ្ងៃ។ ជាចុងក្រោយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន Andromeda កន្លងមក។

ឆ្លៀតក្នុងឱកាសនេះដែរលោក Philippe Cazaubon (ហ្វីលីប កាសៅបុន) ដែលជា Regional Sales Director, Southeast Asia និងជាអ្នកតំណាងឲ្យក្រុមហ៊ុន Barracuda Networks ក៏បានថ្លែងអំណរគុណចំពោះអតិថិជនដែលជាដៃគូលក់បន្ត និង អតិថិជនអ្នកប្រើប្រាស់ទាំងអស់ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករនៅក្នុងថ្ងៃនេះ។ លោកបានធ្វើបទបង្ហាញអំពីកម្មវិធីដៃគូ និងផលិតផលរបស់ខ្លួនដូចជា Cybersecurity Technology ដែលជាដំណោះស្រាយល្អៗជូនដល់អតិថិជនដែលបានចូលរួមក្នុងកម្មវិធីផងដែរ។ បន្ថែមពីនោះទៅទៀតលោក Victor Ong (វិចទ័រ អឹង) ដែលជា Senior Sales Engineer Southeast Asia នៃក្រុមហ៊ុន Barracuda Networks ក៏បានធ្វើការបង្ហាញជូនលំអិតអំពីសមត្ថភាព និងអត្ថប្រយោជន៍នៃដំណោះស្រាយបច្ចេកវិទ្យារបស់ Barracuda solutions ដើម្បីឲ្យអតិថិជនទាំងអស់កាន់តែជ្រាបច្បាស់។

នៅចុងបញ្ចប់នៃកម្មវិធីក្រុមហ៊ុន Andromeda ក៏បានផ្តល់រង្វាន់វត្ថុអនុស្សាវរីយ៍ផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជន ដែលបានចូលរួមនៅក្នុងកម្មវិធីនិងពិសាអាហារជាមួយគ្នាផងដែរ។

គួររំលឹកថាក្រុមហ៊ុន Andromeda គឺជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជាដែលផលិតផលទាំងនោះរួមមាន Barracuda WatchGuard Peplink Extreme Network Panduit EATON QNAP Poly Softing ACTAtek Toshiba Bizerba Nikomax AKSA ហើយនិង Honeywell ជាដើម ដែលសុទ្ធសឹងតែជាផលិតផលកំពុងទទួលបានការទទួលស្គាល់និងគាំទ្រពីគ្រប់មជ្ឈដ្ឋាននៃអ្នកប្រើប្រាស់៕



-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ