Connect with us

ព័ត៌មានជាតិ

បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន WatchGuard ត្រូវបាននាំមកបង្ហាញជូនអតិថិជន ដោយមានសហការជាមួយក្រុមហ៊ុន Andromeda

បានផុស

នៅ

​ក្រោយពី​ខកខាន​ក្នុង​ការធ្វើសិក្ខាសាលា​ដោយផ្ទាល់​អស់​រយៈពេល​ពី​រ​ឆ្នាំ​ ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រុមហ៊ុន​អេ​ន​ដ្រូ​មេ​ដា ឌី​ស្ទ្រី​ប្យ៊ូ​សិន ខ​ប​ភើ​រេ​សិន (Andromeda Distribution Corporation) បាន​សហការ​ជាមួយ​ក្រុមហ៊ុន WatchGuard Technologies Inc ធ្វើ​សិក្ខាសាលា​ដោយផ្ទាល់​ជាថ្មី​ម្ដងទៀត ដើម្បី​នាំមក​ជូន​អតិថិជន​របស់ខ្លួន​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន WatchGuard Technologies Inc​។ សិក្ខាសាលា បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Raffles រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​កិច្ច​ចាប់ផ្តើម លោកស្រី ហន ឆ​យី ដែលជា Sales Manager នៃ​ក្រុមហ៊ុន Andromeda ដែលជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន WatchGuard តែមួយគត់​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​ លោកស្រី​ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាងខ្លាំង​ ដែល​ក្រុមហ៊ុន​របស់ខ្លួន​បានទទួល​ទំនុកចិត្ត​ពី​ក្រុមហ៊ុន WatchGuard ដែលជា​ក្រុមហ៊ុន​លំដាប់​កំពូល​និង​ឈានមុខ​គេ​ទៅលើ​ផ្នែក Security and Network ដែល​ផ្ដល់ជូន​អតិថិជន​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ជា​គោល​ធំៗ​ដូចជា​: Network Security, Multi-Factor Authentication, Secure Wi-Fi និង Endpoint Security ដែល​កំពុងមាន​ការចាប់​អារម្មណ៍​ខ្លាំង​ព្រមទាំង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ដៃគូ​ចែកចាយ​ក៏ដូចជា​អតិថិជន​តាម​បណ្តា​ក្រុមហ៊ុន​នានា​ជាច្រើន​។

​លោក Vicent Tan ដែលជា Regional Director, Southeast Asia ហើយក៏​ជា​អ្នកតំណាង​របស់​ក្រុមហ៊ុន WatchGuard ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែលជា​ដៃគូលក់​បន្ត​ទាំងអស់ ​ដែល​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​។ លោក​ក៏បាន​ធ្វើការ​បង្ហាញជូន​នូវ​កម្មវិធី​ជាច្រើន ​ដែល​ក្រុមហ៊ុន WatchGuard បង្កើតឡើង​សម្រាប់​អតិថិជន​របស់ខ្លួន​ជាពិសេស​ គឺ​ដៃគូ​រលក់​បន្ត​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​បន្ថែម​លើ​ការលក់​ និង​ប្រើប្រាស់​ផលិតផល WatchGuard​។ បន្ថែម​ពី​នោះ​លោក​ក៏បាន​ចែករំលែក​នូវ​អត្ថប្រយោជន៍​របស់ Platform ថ្មី​ដែល​ក្រុមហ៊ុន​លោក​បង្កើតឡើង​ហៅថា Unified Security Platform​។​

​លើសពីនោះ​លោក Daniel Phuan ដែលជា Senior Principal Consultant, Southeast Asia របស់​ក្រុមហ៊ុន​WatchGuard បានធ្វើការ​លំអិត​អំពី​សមត្ថភាព​ និង​អត្ថប្រយោជន៍​នៃ​ដំណោះស្រាយ​បច្ចេកវិទ្យា​របស់ Network Security, Multi-Factor Authentication និង Endpoint Security ដើម្បីឲ្យ​អតិថិជន​ទាំងអស់​កាន់តែ​ជ្រាប​ច្បាស់​។​

​ការបង្ហាញ​ចុងក្រោយ ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក ទាវ យិន​ធូ ដែលជា Pre-Sales Manager របស់​ក្រុមហ៊ុន Andromeda ដែល​លោក​បាន​ចែ​ក​រំលែក​អំពី​អត្ថប្រយោជន៍ ​និង​របៀប​ក្នុងការ​ប្រើប្រាស់​របស់ WatchGuard Cloud Management ទៅលើ applications ទាំងឡាយណា​ដែលមាន​ផ្ដល់ជូន​នៅលើ cloud ពី WatchGuard​។

​ជា​កិច្ចបញ្ចប់​នៃ​កម្មវិធី​ក្រុមហ៊ុន Andromeda ក៏បាន​ធ្វើ​ការចាប់​រង្វាន់ និង​ផ្តល់​ជា​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ជាច្រើន​ជូន​ដល់​អតិថិជន​ដែល​បាន​ចូលរួម​កម្មវិធី មានការ​ថតរូប​ទុកជា​អនុស្សាវរីយ៍ និង​ពិសា​អាហារ​ថ្ងៃត្រង់​ផងដែរ​។​

​គួររំលឹកថា​ ក្រុមហ៊ុន Andromeda គឺជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅ​កម្ពុជា​ដែល​ផលិតផល​ទាំងនោះ​រួមមាន Barracuda WatchGuard Peplink Extreme Network Panduit EATON QNAP Poly Softing ACTAtek Toshiba Bizerba Nikomax AKSA ហើយ​និង Honeywell ជាដើម ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​កំពុង​ទទួល​បានការ​ទទួលស្គាល់​ និង​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​អ្នកប្រើប្រាស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម