ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង លែងកូនត្រីជាង ១ម៉ឺនក្បាល ចូលក្នុងបរិវេណរមណីយដ្ឋានប្រាសាទព្រៃបាសាក់
(ស្វាយរៀង): លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានព្រលែងត្រីចម្រុះប្រមាណជាង ១ម៉ឺនក្បាល ចូលក្នុងទឹកស្រះ ក្នុងបរិវេណរមណីយដ្ឋានប្រាសាទព្រៃបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានលើកឡើងថា ការព្រលែងកូនត្រី និងត្រីមេពូជនា នាពេលនេះ គឺក្នុងគោលបំណងជួយបង្កើនធនធានត្រី សម្រាប់ប្រជាពលរដ្ឋ នៅក្នុងតំបន់។ លោកបន្តថា ការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆាជាតិនោះទេ គឺអាចធ្វើបានរាល់ថ្ងៃ ឱ្យតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង។
ទន្ទឹមនឹងនេះ លោក ម៉ែន វិបុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាមច្ឆាជាតិទាំងអស់គ្នា ឱ្យបានគង់វង្ស។
ជាមួយគ្នានេះ មន្ត្រីរដ្ឋាបាលជលផលខេត្តស្វាយរៀង បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ ឱ្យជួយចូលរួម លើកកម្ពស់ក្នុងការលែងត្រី ដើម្បីស្តារជីវៈចម្រុះឡើងវិញ ពិសេសចំពោះអ្នកនេសាទសូមកុំនេសាទត្រី នៅរដូវត្រីពង ឬប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីនេសាទត្រីជាដើម។
សូមបញ្ជាក់ថា ទិវាមច្ឆាជាតិធ្វើឡើងក្នុងគោលបំណងស្តារមច្ឆាជាតិ និងជីវៈចម្រុះ ឡើងវិញ ការពារជលផលនៅកម្ពុជាឱ្យបានគង់វង្ស និងបង្កើនទិន្នផលត្រីសម្រាប់ ដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទឱ្យកាន់តែមានជីវភាពល្អប្រសើរ។ ទិវានេះក៏ជួយកាត់បន្ថយភាពក្រីក្រតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចំពោះការព្រលែងកូនត្រីនេះដែរ ក៏ដើម្បីចូលរួមធ្វើបុណ្យកុសល ពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាផងដែរ៕
ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


