វប្បធម៌ ជំនឿ
អង្គការសិល្បៈខ្មែរអមតៈ សម្រេច គម្រោងស្រាវជ្រាវចងក្រងសៀវភៅ អក្សរភ្លេងភ្លយ
នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតជូន តំណាងអង្គការខ្មែរអមត: ចូលជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីដំណើរការនៃគម្រោងស្រាវជ្រាវចងក្រងសៀវភៅ អក្សរភ្លេងភ្លយ ដែលទើបនឹងបានសម្រេចនាពេលថ្មីៗនេះ។

នៅក្នុងជំនួបពិភាក្សានេះដែរ តំណាងអង្គការសិល្ប:ខ្មែរអមត: បានជូនសៀវភៅ “ឧបករណ៍ភ្លេងភ្លយនៅតំបន់អារ៉ែង” ដែលទើបតែបញ្ចប់ការស្រាវជ្រាវ។

នៅក្នុងការស្រាវជ្រាវចងក្រងនេះ ក្រុមការងារបានសិក្សាពីប្រវត្តិខ្លះៗរបស់ឧបករណ៍ភ្លយ បទភ្លេង និងចម្រៀងក្នុងពិធីឡើងអ្នកតា របៀបធ្វើឧបករណ៍ភ្លយ និងបទចម្រៀងនៅក្នុងពិធីផ្សេងៗរបស់អ្នកស្រុកនៅតំបន់អារ៉ែង ហើយក៏បានជួយបង្កើតថ្នាក់បង្រៀនភ្លយ ដែលបង្រៀនដោយ លោកតា ឌួង ញឹក បានចាប់ផ្តើមបង្រៀនតាំងពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណងបណ្តុះបណ្តាលសិស្ស ឱ្យចេះផលិត ចេះច្រៀង និងផ្លុំឧបករណ៍ភ្លយ។

ក្រៅពីតំបន់អារ៉ែងក្នុងខេត្តកោះកុង នៅខេត្តកំពង់ស្ពឺ សព្វថ្ងៃដូចជា ភូមិជំនាប់ ឃុំសង្កែសាទប និងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ក៏មានប្រើឧបករណ៍ភ្លយនៅក្នុងពិធីបុណ្យប្រចាំឆ្នាំរបស់គេដែរ៕



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន