សន្តិសុខសង្គម
ប្រជាកសិករម្នាក់ ប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៨ គ្រាប់នៅដំបូកស្រែ
ប្រជាកសិករវ័យចំណាស់ម្នាក់ បានរត់ទៅប៉ុស្តិ៍ប៉ូលិសទាំងភិតភ័យ ខណៈកាប់ដីដំបូកប៉ះចំយុទ្ធភណ្ឌជាច្រើនគ្រាប់ ដែលមានប្រភេទផ្សេងៗពីគ្នាកប់នៅក្នុងដំបូកស្រែ។

សមត្ថកិច្ចថា ហេតុការខាងលើ បានកើតឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២នេះ វេលាម៉ោង ០១ និង ០០ នាទី កម្លាំងនគរបាលស្រុកបវេល បានទទួលសេចក្តីរាយការណ៍ពីកសិករម្នាក់ថា គាត់បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌជាច្រើនគ្រាប់នៅនឹងដំបូកស្រែរបស់គាត់ ហើយកម្លាំងជំនាញក៏បានចុះទៅដល់ទីតាំងភ្លាមៗដើម្បីត្រួតពិនិត្យ នឹងនាំយកមករក្សាទុកហើយរាយការណ៍ជូនអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល។
សមត្ថកិច្ចបន្តថា ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែមាន ឈ្មោះ សឿន សាន ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិបួរសង្គ្រាច ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលជាចំណុចនិងទីតាំងកើតហេតុខាងលើ ខណៈដែលគាត់បានកាប់កាយដីដំបូក ក្នុងស្រែហើយក៏ប្រទះឃើញគ្រាប់ចំនួន០៨ គ្រាប់ទើបមករាយការណ៍តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា គ្រាប់ទាំងនោះរួមមាន÷ គ្រាប់បេ ៤០ ចំនួន ០១ គ្រាប់,គ្រាប់ បេ ៤១ ចំនួន ០២ គ្រាប់,គ្រាប់ឡង់ ចំនួន ០១ គ្រាប់,គ្រាប់ ៦០ ចំនួន ០១ គ្រាប់, គ្រាប់ ៨០ ចំនួន ០២ គ្រាប់,ម៉ីន ៦៩ ចំនួន០១ គ្រាប់ ផង។ ក្រោយសមត្ថកិច្ចពិនិត្យ ដល់ទីតាំងបានឃើញគ្រាប់ទាំងនោះហើយធ្វើការសន្និដ្ឋានថា គ្រាប់យុទ្ធភណ្ឌទាំងអស់ខាងលើនៅមានគុណភាពនៅឡើយ ហើយក៏បានសហការជាមួយមន្ត្រីស៊ីម៉ាក់ ដើម្បីប្រគល់ឲ្យយកទៅកម្ទេចចោលតាមជំនាញបច្ចេកទេសនៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ