Connect with us

KPT+

ផលប៉ះពាល់នៃផលិតផលការពារកម្ដៅថ្ងៃ ៦​ចំណុច​ អ្នកគួរប្រុងប្រយ័ត្ន

បានផុស

នៅ

ឡេការពារកម្ដៅថ្ងៃជាផ្នែកមួយដ៏សំខាន់បំផុតក្នុងដំណើរការថែរក្សាស្បែក ការមិនប្រើប្រាស់ឡេការពារកម្ដៅថ្ងៃធ្វើឲ្យមុខចាស់ជាងវ័យ​ ដោយសារតែកម្ដៅថ្ងៃ និយាយពីផលិតផលដែលប្រើប្រាស់ទាំងប៉ុន្មាន សុទ្ធតែគ្មានប្រសិទ្ធិភាពទាំងអស់បើគ្មានការការពារ។ ចំណែកឯផលប៉ះពាល់មកលើរាងកាយយើងវិញ ក៏មិនធម្មតាដែរដោយសារតែថ្នាំ tetracyclines, phenothiazine និង sulfa ប៉ុន្តែសំណាងល្ អវាមានតែក្នុងឡេការពារកម្ដៅថ្ងៃគីមីតែប៉ុណ្ណោះ។

ផលប៉ះពាល់នៃឡេការពារកម្ដៅថ្ងៃ

១. ប្រតិកម្មអាឡ័កស៊ី

ឡេការពារកម្តៅថ្ងៃមានផ្ទុកសារធាតុគីមីមួយចំនួន​​ ដែលអាចបណ្តាលឱ្យអ្នកខ្លះរលាកស្បែក ហើម រលាក និងរមាស់ដូចជាសារធាតុរក្សាទុក និងសារធាតុក្រអូបជាដើម។ អ្នកអាចងាកមកប្រើឡេការពារកម្ដៅថ្ងៃសរីរាង្គមានម្សៅសៗវិញវាសុវត្ថិភាពជាងសម្រាប់អ្នកមានមុខមុនឬខ្សោយ។

២. ឡេការពារកម្ដៅថ្ងៃអាចធ្វើឲ្យមុនកាន់តែលើសដើម

ក្នុងករណីអ្នកមានស្បែកប្រភេទងាយឡើងមុន អ្នកមិនគួរប្រើឡេការពារកម្ដៅថ្ងៃគីមីឡើយព្រោះវានឹងធ្វើឲ្យសភាពស្បែកកំពុងឡើងមុនកាន់តែយ៉ាប់លើសដើម។

៣. ក្រហាយភ្នែក

ឡេការពារកម្ដៅថ្ងៃគីមីអាចធ្វើឲ្យខ្វាក់ភ្នែកយ៉ាងងាយពេលអ្នកប្រើខ្វះការប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកធ្វើឲ្យវាចូលភ្នែកចូរលាងទឹកចេះជាប្រញ៉ាប់និងពិគ្រោះជាមួយគ្រូពេទ្យក្នុងករណីធ្ងន់ធ្ងរ។

៤. បង្កើនហានិភ័យមហារីកសុដន់

ឡេការពារកម្តៅថ្ងៃរួមមានធាតុផ្សំដែលអាចមានឥទ្ធិពលអេស្ត្រូសែនិកលើកោសិកាមហារីកសុដន់ ឡេការពារកម្តៅថ្ងៃខ្លះអាចមានឥទ្ធិពលលើកម្រិតអ័រម៉ូនអេស្ត្រូសែនក្នុងឈាម។ ដូច្នេះហើយអ្នកគប្បីគួរជៀសវាងប្រើប្រាស់ឡេការពារកម្ដៅថ្ងៃគីមីលើកូនៗលោកអ្នកព្រោះស្បែករបស់ក្មេងងាយនឹងស្រូបជាតិគីមីទាំងនោះលឿនណាស់។

៥. បង្កការឈឺចាប់នៅតំបន់រោមច្រើន

ឡេការពារកម្ដៅថ្ងៃសាច់ជែលគឺជាជម្រើសល្អបំផុតសម្រាប់តំបន់រោមច្រើនដូចជាដើមទ្រូងបុរស វាពិតជាសំខាន់ណាស់ក្នុងការជ្រើសរើសមិនដូច្នោះទេឡេការពារដែលបានជ្រើសរើសខុសអាចធ្វើឲ្យស្បែកតឹងស្ងួត និងឈឺចាប់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៦. រលាកគល់រោម

នេះគឺករណីកម្រ ណាមួយមិនមែនសុទ្ធតែមកពីឡេការពារទាំងអស់នោះទេ ប៉ុន្តែអ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសិនបើមានបញ្ហានេះកើតឡើង។

សន្មត់ថាឡេការពារកម្ដៅថ្ងៃដែលមានសុវត្ថិភាពបំផុតគឺឡេការពារកម្ដៅថ្ងៃប្រភេទសរីរាង្គ វាមានលក្ខណៈសពេលលាបដំបូងដោយសារតែសារធាតុលោហៈដែលមាននៅក្នុងគ្រឿងផ្សំ យ៉ាងណាក្ដីឡេការពារប្រភេទសរីរាង្គជាឡេតែមួយគត់ដែលគេយកមកប្រើលើកូនក្មេង ស្ត្រីមានផ្ទៃពោះ និងអ្នកមានស្បែកខ្សោយងាយប្រតិកម្ម៕

 ប្រែសម្រួល៖ វារី

ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម