KPT+
មកដឹងពីគ្រឿងផ្សំ ៤ ប្រភេទក្នុងឡេការពារកម្ដៅថ្ងៃហាមប្រើនៅ កោះហាវ៉ៃ
ខណៈឡេការពារកម្ដៅថ្ងៃដើរតួយ៉ាងសំខាន់ក្នុងការការពារស្បែកពីកាំរស្មីយូវី វាក៏អាចប៉ះពាល់ដល់ជីវិតភាវរស់នៅក្នុងទឹកដូចជាផ្កាថ្មដែរ ។ ហេតុនេះហើយទើបសារធាតុផ្សំមួយចំនួនត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ពេលចុះលេងទឹករួមមាន ៖
១. អុកស៊ីបេនហ្សូន (Oxybenzone)
អុកស៊ីបេនហ្សូនគឺជាសមាសធាតុគីមីដែលអាចពន្យឺតការស្រូបយកកាំរស្មី UVA និង UVB ប៉ុន្តែមានជាតិពុលដល់ផ្កាថ្ម និងសត្វសមុទ្រដទៃទៀត ។ គេចាត់ទុកវាថាជាការរំខានដល់ប្រព័ន្ធអ៊ីនដូគ្រីននៃគ្រោងឆ្អឹង ហើយអាចបណ្តាលឱ្យខូច DNA ដល់ផ្កាថ្ម។

២. អុកទីនណូសេត (Octinoxate)
អុកទីនណូសេតគឺជាសារធាតុផ្សំឡេការពារកម្ដៅថ្ងៃដែលពេញនិយមបំផុតនៅសហរដ្ឋអាមេរិក សារធាតុគីមីនេះផ្តល់នូវការការពារពីកាំរស្មី UVB ប៉ុន្តែមិនរារាំងកាំរស្មី UVA ទេ ចំណែកផលប៉ះពាល់វិញគឺដូចគ្នាទៅនឹងអុកស៊ីបេនហ្សូន ។
៣. អាវ៉ូបេនហ្សូន (Avobenzone)
អាវ៉ូបេនហ្សូនការពារ UVA I, UVA II និង UVB យោងតាមការសិក្សាបានបង្ហាញថា វាជាសារធាតុរំខានដល់ប្រព័ន្ធអ៊ីនដូគ្រីនដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតក្នុងសមុទ្រ និងធ្វើឱ្យផ្កាថ្មមិនសូវធន់នឹងសីតុណ្ហភាពខ្ពស់ ។ បច្ចុប្បន្នគ្រឿងផ្សំខាងលើមិនទាន់ដាក់ហាមឃាត់នៅឡើយទេ ប៉ុន្តែឆ្នាំ ២០២៣ នេះអាចនឹងចេញសេចក្ដីហាមឃាត់ជាផ្លូវការហើយ ។

៤. អុកតូក្រាយលីន (Octocrylene)
អុកតូក្រាយលីនគឺជាភ្នាក់ងារការពារកម្តៅថ្ងៃគីមីដែលផ្តល់នូវការការពារកាំរស្មី UVB និង UVA មានកម្រិត ។ ការសិក្សាថ្មីៗបានរកឃើញថា អុកតូក្រាយលីន អាចបំប្លែងទៅជា បេនហ្សូហ្វីណន (benzophenone) ដែលជាសារធាតុបង្កមហារីក និងថ្នាំសំលាប់ស្មៅបំពុលដល់ភាវរស់ក្នុងទឹក ។ ស្រដៀងទៅនឹងអាវ៉ូបេនហ្សូនដែរ ការរារាំងការលក់ និងចែកចាយផលិតផលផ្ទុកអុកតូក្រាយលីនអាចចេញជាផ្លូវការក្នុងឆ្នាំ ២០២៣ នេះ ។

ក្រៅពីហាវ៉ៃកន្លែងដែលហាមឃាត់គ្រឿងផ្សំទាំង ៤ ប្រភេទមានច្រើនទៀតដូចជា ម៉ិចស៊ិក អារូបា និង សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ផលប៉ះពាល់នៃផលិតផលការពារកម្ដៅថ្ងៃ ៦ចំណុច អ្នកគួរប្រុងប្រយ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


