KPT+
មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ
ឡេការពារកម្ដៅថ្ងៃ មាននាទីការពារស្បែកពីកាំរស្មីយូវី ដែលបានមកពីព្រះអាទិត្យ និងពន្លឺសប្បនិម្មិតចេញពីបច្ចេកវិទ្យា។ ឡេការពារមានតែពីរប្រភេទប៉ុណ្ណោះ គឺ ឡេការពារកម្ដៅថ្ងៃគីមី (Chemical sunscreen) និង ឡេការពារកម្ដៅថ្ងៃលោហធាតុ (Physical sunscreen) ឥលូវនេះគេបានបង្កើតឡេការពារកម្ដៅថ្ងៃកូនកា ត់រវាងឡេការពារកម្ដៅថ្ងៃទាំងពីរប្រភេទគឺ Hybrid Sunscreen។

ឡេការពារកម្ដៅថ្ងៃគីមី ឬ Chemical Sunscreen
ឡេការពារប្រភេទនេះ មានលក្ខណៈងាយស្រួលក្នុងការលាប ដោយមិនធ្វើឲ្យឃើញសៗនៅលើមុខ មិនស្អិតជាប់ស្បែកមុខ មិនកករន្ធរោម មានសភាពជាគ្រីម ជួនកាលជាជែលដែលយើងលាបភ្លាមចូលមុខភ្លាម ងាយស្រួលក្នុងការប្រើម្សៅទ្រនាប់ពីលើ។ ប៉ុន្តែបើជាស្ត្រីមានគភ៌ ឬបំបៅដោះកូន អ្នកមិនគួរប្រើប្រាស់ឡេការពារកម្ដៅថ្ងៃប្រភេទនេះឡើយ ព្រោះថាវាមានធាតុផ្សំខ្លះជ្រៀតចូលក្នុងសរសៃឈាមបន្តិចបន្តួច។
ឡេការពារកម្ដៅថ្ងៃលោហធាតុ ឬ Physical Sunscreen

ឡេការពារកម្ដៅថ្ងៃនេះ ផ្សំពីលោហៈធាតុសំខាន់ៗពីរគឺ ស័ង្កអុកស៊ីត (Zinc Oxide) និង ទីតាញ៉ូមឌីអុកស៊ីត (Titanium Dioxide) ។ នៅពេលដែលអ្នកប្រើប្រាស់ វាបន្សល់នូវម្សៅសៗនៅលើស្បែក ចំណែកឯគុណសម្បត្តិវិញគឺមានសុវត្ថិភាពចំពោះកូនក្មេង (អាយុ ៦ខែឡើង) ស្ត្រីមានគត៌ ស្ត្រីបំបៅដោះកូន និងអ្នកមានស្បែកមុខខ្សោយ។ ម៉្យាងវិញទៀតពពួកឡេការពារកម្ដៅលោហៈធាតុពិបាកក្នុងការសម្អាត វាទាមទារឲ្យអ្នកប្រើប្រាស់សម្អាតមុខពីរតង់ ដោយប្រើប្រាស់ជាប្រភេទក្រមួន ឬប្រេងលាងមុខមុនហ្វូម។
ឡេការពារកម្ដៅថ្ងៃកូនកាត់ ឬ Hybrid Sunscreen
ដើម្បីបំពេញតម្រូវការស្បែក គេបានវិវត្តជាឡេការពារកម្ដៅថ្ងៃកូនកាត់ដែលឡេនេះលាបភ្លាមមានលក្ខណៈសដំបូងតែជ្រាបចូលមុខបាត់ម្សៅអស់ បន្ទាប់ពីបានមួយសន្ទុះក្រោយមក។ គោលបំណងចម្បងក្នុងការលាយចូលគ្នានោះគឺ ដើម្បីឲ្យឡេនោះមានសមត្ថភាពក្នុងការការពារបានកាន់តែខ្ពស់។

សូមជ្រើសរើសឡេការពារដែលអ្នកចូលចិត្ត ហើយកុំភ្លេចលាបវារៀងរាល់ ៤ម៉ោងម្ដងផង ព្រោះថាសមត្ថភាពក្នុងការការពាររបស់វា នឹងថយចុះពេលវាប្រតិកម្មជាមួយពន្លឺ។ ត្រូវចងចាំថា ឡេការពារកម្ដៅថ្ងៃ ជាផលិតផលសំខាន់បំផុត បើអ្នកប្រើប្រាស់តែផលិតផលថ្លៃ ហើយល្អ តែមិនបានលាបឡេការពារ នោះវានឹងគ្មានប្រសិទ្ធិភាពសោះតែម្ដង៕
អត្ថបទ៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


