Connect with us

ព័ត៌មានជាតិ

បន្ទាន់! លោក គួច ចំរើន បញ្ជាឱ្យអាជ្ញាធរស្វែងរកជនជាតិនីហ្សេរីយ៉ាកើតជំងឺអ៊ុតស្វាដែលរត់ពីថៃចូលមកខេត្តព្រះសីហនុ

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសៅរ៍នេះ បានប្រកាសឱ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់យកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានហ្មត់ចត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីឃើញ ឬដឹងថា បុរសសញ្ជាតិនីហ្សេរីយ៉ាកើតជំងឺអ៊ុតស្វារត់គេចពីប្រទេសថៃ បន្ទាប់ពីទទួលដំណឹងថា បុរសរូបនេះបានឆ្លងមកខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារសំលេងបន្ទាន់នៅរសៀលថ្ងៃទី២៣ កក្កដា នេះ លោកអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖« សូមឯកឧត្តមលោកជំទាវលោកលោកស្រីថ្នាក់ដឹកនាំរបស់យើងក្រុងស្រុកមន្ទីរទេស​ចរណ៍មន្ទីរការងារសូមជួយយកចិត្តទុកដាក់ទាំងអស់គ្នាជនជាតិនីហ្សេរីយ៉ារូបនេះជាបុគ្គលកើតជំងឺអ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃហើយឮតាមដំណឹងថាបានឆ្លងកាត់ចូលមកកាន់ខេត្តព្រះសីហនុរបស់យើង។ ដូចនេះ សូមបង្កើនការយកចិត្តទិកដាក់ខ្ពស់ហើយបើឃើញ ឬមានដំណឹងពីបុរសនេះ សូមរាយការណ៍ជាបន្ទាន់មកសុខាភិបាល ដើម្បីចាត់វិធានការគ្រប់គ្រងឱ្យបានលឿនបំផុត»។លោកអភិបាលខេត្ត ក៏បានស្នើឱ្យអ្នកពាក់ព័ន្ធមន្ទីរ កងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់ និងចាត់ចែងប្រកបដោយប្រសិទ្ធភាពខ្ពស់។

គេហទំព័រ Thaiger បានឱ្យដឹងថា ថៃ កំពុងតាមស្វែងរកបុរសសញ្ជាតិនីហ្សេរីយ៉ាម្នាក់អាយុ២៧ឆ្នាំ ដែលត្រូវបានគេកំណត់ថា ជាអ្នកជំងឺអុតស្វា ទី១របស់ប្រទេសថៃ នៅភូកេត។ គាត់បានបាត់ខ្លួន បន្ទាប់ពីមិនបានរាយការណ៍ទៅមន្ទីរពេទ្យ ហើយថៃកំពុងបន្តស្វែងរកបុគ្គលនេះផងដែរ។ បច្ចុប្បន្ន បុរសម្នាក់នេះ ត្រូវបានគេជឿថា បានរត់ចេញពីប្រទេសថៃ ដោយហែលទឹកឆ្លងទន្លេខេត្ត Sa Kaeo ចូលមកក្នុងប្រទេសកម្ពុជា៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម