ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញគ្រឿងញៀនជិត ៦០គីឡូក្រាម
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ដុតបំផ្លាញចោលវត្ថុតាងជាគ្រឿងញៀនជិត ៦០គីឡូក្រាម។
ពិធីដុតគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»។

លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា វត្ថុតាងគ្រឿងញៀន ដែលបានបង្កភាពមហន្តរាយដល់សង្គមជាតិ គឺមានជិត ៦០គីឡូក្រាម ក្នុងនោះ ខេត្តព្រះសីហនុមាន ជាង ២០គីឡូក្រាម ខេត្តកំពង់ស្ពឺជាង ៣១គីឡូក្រាម និងខេត្តកំពតជាង ៥គីឡូក្រាម។
នៅក្នុងឱកាសនោះ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា គ្រឿងញៀន នៅតែជាបញ្ហាដែលតម្រូវឲ្យគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវបន្តអនុវត្តយុទ្ធ សាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល។

លោក ក៏ជំរុញឲ្យគ្រប់មន្ទីរ អង្គភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ សម្របសម្រួល ដឹកនាំ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពតាមតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ បង្រ្កាបតាមគ្រប់មធ្យោបាយទាំងអស់។
ទន្ទឹមនឹងនោះ គឺត្រូវដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន និងគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ឲ្យបាន ហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ឲ្យបានរាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់យកនូវតុល្យភាពរវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានចាត់ទុកអ្នកប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិសម្បទាជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវច្បាប់ផងដែរ៕
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


