Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស៤០នាក់ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខេត្តព្រះសីហនុ

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកអនឡាញមួយកន្លែង រកឃើញមនុស្សប្រុសស្រីជាច្រើននាក់ រួមជាមួយកុំព្យូទ័រលើតុ ២៦គ្រឿង កុំព្យូទ័រយួរដៃ ៣២គ្រឿង ទូរស័ព្ទដៃ១២១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ ប្រតិបត្តិការណ៍ធើ្វឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែល កម្លាំងសមត្ថកិច្ចបានឃាត់មនុស្សសរុប ៤០នាក់ ក្នុងនោះមានជនជាតិចិន ៣៦នាក់ និងជនជាតិខ្មែរ ៤នាក់។

ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរ ក្នុងការសម្អាតបទល្មើសបច្ចេកវិទ្យា ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ លទ្ធផលនៃការស៊ើបអង្កេតបន្ត ដើម្បីឱ្យជនដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែង។

លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន មានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ជាដាច់ខាត លោកបានសង្កត់ធ្ងន់ក្នុងន័យដើមទៀតថា «ខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀត ពិសេសប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសទេ តែជាឋាននរករបស់ជនល្មើស»។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤០នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ស្របតាមច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម