កីឡា
ជោគវាសនា U-18 នារីកម្ពុជា នឹងសម្រេចនៅល្ងាចនេះ ពេលជួបវៀតណាម
ពានរង្វាន់បាល់ទាត់នារីអាស៊ានអាយុក្រោម ១៨ ឆ្នាំ (AFF Under-18 Women’s Championship 2022) នឹងបន្តការប្រកួតទី ៣ ប្រចាំពូល A ដោយថ្ងៃនេះ កម្ពុជា នឹងត្រូវជួបក្រុមខ្លាំងវៀតណាម។

ការប្រកួតរវាង U-18 នារីកម្ពុជា ជាមួយ U-18 នារីវៀតណាម នឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀល នាកីឡដ្ឋាន GELORA SRIWIJAYA ខេត្តប៉ាឡាំបាង ប្រទេសឥណ្ឌូណេស៊ី ខណៈប្រកួតនេះត្រូវបានចាត់ទុកថាជាប្រកួតកំណត់ជោគវាសនារបស់កម្ពុជា បានសេចក្ដីថា បើសិនជាឈ្នះនឹងបន្តមានឱកាសប្រជែងកៅអីទៅជុំបន្ទាប់ ប៉ុន្តែបើស្មើ ឬចាញ់ នោះនឹងអស់ឱកាសត្រឹមថ្ងៃនេះ ដ្បិតពិន្ទុក្រុមលេខ ២ បានដាច់ដល់ទៅ ៦ ពិន្ទុ។

មុនការប្រកួតមកដល់ U-18 នារីវៀតណាម បានយកឈ្នះ U-18 នារីសិង្ហបុរី ០-៩ និងប្រកួតទី ២ ឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-១ ខណៈ U-18 នារីកម្ពុជា បានចាញ់ U-18 នារីថៃ ៤-០ និងចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ១-០។ បច្ចុប្បន្នវៀតណាម ឈរកំពូលតារាង មាន ៦ ពិន្ទុពេញ ដោយឡែកកម្ពុជា ឈរនៅលេខ ៤ មាន ០ ពិន្ទុ។
បញ្ជាក់ថា U-18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងៗម្ចាស់ផ្ទះឥណ្ឌូណេស៊ី, វៀតណាម, ថៃ និងសិង្ហបុរី។ លទ្ធផលថ្ងៃនេះអាចនឹងសម្រេចជោគវាសនារបស់កម្ពុជា ក្នុងការឡើវគ្គបន្តផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


