កីឡា
កំណត់ត្រា៣របស់ក្រុមនារីកម្ពុជាលើឆាកអន្តរជាតិ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ពានរង្វាន់ ASEAN Women’s Cup ឆ្នាំ២០២៤ បន្ទាប់ពីបានចាញ់ ក្រុមនារីឥណ្ឌូណេស៊ី ដោយលទ្ធផល ១-៣ នៅវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ។

ក្រុមបាល់ទាត់នារីកម្ពុជាធ្វើបានយ៉ាងល្អឥតខ្ចោះចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជាបានឈ្នះម៉ាឡេស៊ី ២-០ និងស្មើ ឥណ្ឌូណេស៊ី ០-០ រកបាន៤ពិន្ទុ ឈរលើកំពូលតារាងពូល A ដើម្បីផ្លងផុតវគ្គជម្រុះក្នុងពូល។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាបានឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-០ ដើម្បីបន្តដំណើរទៅដល់វគ្គផ្តាច់ព្រ័ត្រដែលជួបឥណ្ឌូណេស៊ីជាថ្មី បានចាញ់ដោយលទ្ធផល ១-៣ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២។ តាមរយៈការទទួលបានចំណាត់ថ្នាក់លេខ២នេះ ក្រុមនារីកម្ពុជាទទួលបានកៅអីឡើងទៅប្រកួតពានរង្វាន់កម្រិតទី១ ASEAN Women’s Championship ឆ្នាំ២០២៥។

ក្រុមនារីឡើងទៅពានរង្វាន់ ASEAN Women’s Championship 2025
- លេខ១៖ ក្រុមនារីឥណ្ឌូណេស៊ី
- លេខ២៖ ក្រុមនារីកម្ពុជា
- លេខ៣៖ ក្រុមនារីសិង្ហបុរី

តាមរយៈសមិទ្ធផលនេះ ក្រុមបាល់ទាត់នារីកម្ពុជាបានបង្កើតកំណត់ត្រា៣យ៉ាងលើឆាកអន្តរជាតិ។
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម លើកដំបូង ឆ្នាំ២០២៣
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន ASEAN Women’s Cup ឆ្នាំ២០២៤ លើកដំបូង
- ឡើងវគ្គផ្តាច់ព្រ័ត្រ ពាន ASEAN Women’s Cup ឆ្នាំ២០២៤ លើកដំបូង ដោយទទួលបានចំណាត់ថ្នាក់លេខ២

កន្លងមក ក្រុមបាល់ទាត់បុរសកម្ពុជាធ្លាប់ទទួលបានពានរង្វាន់ក្នុងវគ្គជម្រុះ AFF Championship កាលពីឆ្នាំ២០១៦ដោយបានយកឈ្នះ ឡាវ ដោយលទ្ធផល ២-១, ឈ្នះ ព្រុយណេ ដោយលទ្ធផល ៣-០ និងឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-២ ដើម្បីទទួល បានកៅអីឡើងជុំចុងក្រោយ 2016 AFF Championship និងក្រុម U23 កម្ពុជាធ្លាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេម ឆ្នាំ២០១៩៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


