កីឡា
លោកគ្រូ ឃួន ឡាប៊ូរ៉ាវី សូមទោសដែលមិនអាចយកពានជូនជាតិ
លោក ឃួន ឡាប៊ូរ៉ាវី គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាសូមទោសដែលមិនអាចយកពានរង្វាន់ ASEAN Women’s Cup ឆ្នាំ២០២៤ មកស្រុកកំណើតបាន ប៉ុន្តែលោកសប្បាយចិត្តនូវទម្រង់លេងរបស់ក្រុមបាល់ទាត់នារីកម្ពុជា។

លោកបាននិយាយថា ៖«សូមទោសដែលខ្ញុំអាចយកពានរង្វាន់ទៅស្រុកកំណើតបាន ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តសម្រាប់ការលេងរបស់ក្រុមកីឡាការិនីនៅក្នុងព្រឹត្តិការណ៍នេះ។ យើងបានកែប្រែចិត្តគំនិតដែលយើងអាចលេងបាល់ទាត់នៅក្នុងសម័យទំនើប»។
ក្រុមនារីកម្ពុជាបានចាញ់ ក្រុមនារីឥណ្ឌូណេស៊ី ដោយលទ្ធផល ១-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Women’s Cup យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២។ យ៉ាងណា នេះជាកំណត់ត្រាថ្មីដំបូងមិនធ្លាប់មានក្នុងវិស័យបាល់ទាត់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់អន្តរជាតិ។

ជាពិសេសក្រុមបាល់ទាត់នារីកម្ពុជារំកិលខ្លួនពីកម្រិតទី២ឡើងទៅកម្រិតទី១ ពានរង្វាន់ ASEAN Women’s Championship ឆ្នាំ២០២៥ ដែលប្រជុំដោយក្រុមខ្លាំងគឺ ថៃ វៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា។

សម្រាប់ព្រឹត្តិការណ៍ ASEAN Women’s Cup នេះ ក្រុមនារីកម្ពុជាបានឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត ដោយស៊ុតចូលដៃគូ៦គ្រាប់ និងត្រូវបានដៃគូស៊ុតចូល៣គ្រាប់។ កីឡាការិនីកម្ពុជា ពឿន គន្ធា បានក្លាយជាម្ចាស់ពានរង្វាន់ស្បែកជើងមាស ក្នុងនាមជាកីឡាការិនីរកបានគ្រាប់បាល់បានច្រើនជាងគេប្រចាំព្រឹត្តិការណ៍។

លោក ឃួន ឡាប៊ូរ៉ាវី បានក្លាយជាគ្រូបង្វឹកកម្ពុជាទី១ដែលបានដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ផ្លូវការអន្តរជាតិ។ នេះជាលើកដំបូងហើយដែលលោកទទួលបន្ទុកជាគ្រូបង្គោលជម្រើសជាតិ ខណៈកន្លងមកលោកធ្លាប់ធ្វើជាគ្រូជំនួយ បន្ទាប់ពីលោកបានចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


