កីឡា
រឿងអស្ចារ្យមួយទៀត! ក្រុមនារីកម្ពុជា ទទួលបានកៅអី ASEAN Women’s Championship 2025
ក្រុមបាល់ទាត់នារីកម្ពុជាបានធានាកៅអីឡើង ពានរង្វាន់នារីលំដាប់ទី១ប្រចាំតំបន់អាស៊ាន ASEAN Women’s Championship 2025 ដោយស្វ័យប្រវត្តិ បន្ទាប់ពីឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ ASEAN Women’s Cup នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

ពានរង្វាន់ ASEAN Women’s Cup 2024 គឺជាកម្មវិធីប្រកួតបាល់ទាត់នារីអាស៊ានកម្រិតទី២ ដែលត្រូវជ្រើសរើសយក៣ក្រុមឡើងទៅកាន់ពានរង្វាន់ ASEAN Women’s Championship នៅឆ្នាំ២០២៥ដែលមានក្រុមខ្លាំង ហ្វីលីពីន វៀតណាម និងថៃ កំពុងរង់ចាំ។
ក្រុមដែលស្ថិតនៅលំដាប់កំពូលទាំង៣ក្នុងពានរង្វាន់ ASEAN Women’s Cup 2024 ទទួលបានកៅអីឡើងទៅកាន់ពានរង្វាន់ ASEAN Women’s Championship ដូច្នេះក្រុមបាល់ទាត់នារីកម្ពុជាបានឡើងវគ្គផ្តាច់ព្រ័ត្រគឺស្ថិតនៅលំដាប់កំពូលទាំង២ហើយ។ ទោះការប្រកួតវគ្គផ្តាច់ព្រ័ត្រ ឈ្នះ ឬចាញ់ ក៏ដោយ។
ក្រុមបាល់ទាត់នារីកម្ពុជាកំពុងធ្វើបានយ៉ាងល្អក្នុងពានរង្វាន់នារីអាស៊ានកម្រិតទី២នេះ។ កាលវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជាបានស្មើជាមួយ ឥណ្ឌូណេស៊ី ០-០ និងបានយកឈ្នះ ម៉ាឡេស៊ី ដោយលទ្ធផល ១-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនេះជាកំណត់ត្រាថ្មី។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជា រឹតតែធ្វើបានល្អថែមទៀតដោយបានលត់ក្រុមនារីទីម័រខាងកើត ដោយលទ្ធផល ៣-០ ដើម្បីបង្កើតកំណត់ត្រាថ្មីមួយទៀតក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងដែលត្រូវជួបក្រុមនារីឥណ្ឌូណេស៊ី ជាថ្មី បន្ទាប់ពីឥណ្ឌូណេស៊ី បានយកឈ្នះ សិង្ហបុរី ដោយលទ្ធផល ៣-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។
នៅចាំបានថា កាលពីឆ្នាំ២០២៣ ក្រុមបាល់ទាត់នារីកម្ពុជាបានបង្កើតកំណត់ត្រាជាលើកដំបូង ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រោយចប់ស៊ីហ្គេម ក្រុមនារីកម្ពុជាត្រូវបានរំសាយ ប៉ុន្តែនៅឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតឲ្យការប្រកួតលីគនារីឡើងវិញដែលជាឱកាសសម្រាប់កីឡាការិនីបាល់ទាត់កម្ពុជាបង្ហាញសមត្ថភាព។ ការប្រកួតលីគនារីនេះជាផ្នែកមួយយ៉ាងសំខាន់ជួយឲ្យក្រុមបាល់ទាត់នារីកម្ពុជាមានគុណភាពល្អ។
ដូច្នេះនៅឆ្នាំ២០២៥ខាងមុខ ក្រុមបាល់ទាត់នារីកម្ពុជាមានភារកិច្ចប្រកួតក្នុងពានរង្វាន់ ASEAN Women’s Championship និងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី