Connect with us

សន្តិសុខសង្គម

ធ្លាក់ដែកពីការដ្ឋានអគារកំពុងសាងសង់ រងរបួសមនុស្សម្នាក់ និងខូចខាតរថយន្ដ៣គ្រឿង

បានផុស

នៅ

យ៉ាងហោចណាស់ក៏មានរថយន្តចំនួន៣គ្រឿងបានទទួលរងការខូចខាត និងមេការម្នាក់បានរងរបួសចំក្បាលធ្ងន់ធ្ងរ ក្រោយពីមានហេតុការណ៍អាក្រក់ដោយដែកជាច្រើនដើម បានធ្លាក់ពីលើអាគារខុនដូរ ដែលកំពុងសាងសងមកត្រូវក្បាលមនុស្សនិងរថយន្តទាំងនេះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចអាគារខុនដូរ ស្ថិតនៅជាប់របងសាលាខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ៥៩៦ កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា មិនដឹងជាមូលហេតុអ្វីនោះទេ ស្រាប់តែមានដែកធ្លាក់ជាច្រើនដើមពីលើអាគារខុនដូរ ជាន់លើបំផុត ធ្លាក់មកក្រោម បណ្ដាលឲ្យត្រូវមេការម្នាក់រងរបួសចំក្បាលធ្ងន់ធ្ងរ និងរថយន្តរងការខូចខាតចំនួន៣គ្រឿង រួមមានរថយន្តរបស់ការដ្ឋាន រថយន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងរបស់ពលរដ្ឋ ដែករាយប៉ាយពេញផ្លូវ និងខ្ទាតចូលដល់ក្នុងបរិវេណផ្ទះបងប្អូនប្រជាពលរដ្ឋថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមកទីតាំងខុនដូរនេះក៏ធ្លាប់មានបងប្អូនប្រជាពលរដ្ឋ មានការសំណូមពរ និងការត្អូញត្អែលើកឡើងផងដែរថា ការដ្ឋានមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក កំពុងសាងសងរំលោភលើចិញ្ចើមផ្លូវ បង្កការកកស្ទះ និងខ្វះលក្ខណៈបច្ចេកទេស គ្មានស្ដង់ដារ អាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់ពលរដ្ឋអ្នកធ្វើដំណើរ។

ក្រោយមានការសំណូមពរ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងជំនាញរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់គម្រោងសាងសងការដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យល្អ និងមិនឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងការចុះត្រួតពិនិត្យនេះដែរ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោកបានឲ្យដឹងថា ចំពោះទីតាំងការដ្ឋាននេះ មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវពុំបានរំលោភចិញ្ជើមផ្លូវសាធារណៈឡើយ មានព័ទ្ធសំណាញ់និងរបាំងដែក ការពារធ្លាក់របស់របបគ្រប់ជាន់ ចៀសវាងបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរជាដើម។

លោក អភិបាលរងខណ្ឌបានបន្ថែមទៀតថា ចំពោះដែលថាការដ្ឋានបង្កការកក់ស្ទះនោះ គឺមានបន្តិចបន្តួច ប៉ុន្តែពេលចាក់បេតុងម្ដងៗ គឺអាជ្ញាធរអនុញ្ញាតឲ្យបិទផ្លូវតែមួយចំហៀងប៉ុណ្ណោះ ពុំដែលអនុញ្ញាតបិទផ្លូវទាំងស្រុងឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម