ព័ត៌មានជាតិ
កម្ពុជា នៅសល់ភូមិចំនួន ២៤៥ភូមិទៀតប៉ុណ្ណោះ មិនទាន់មានភ្លើងរដ្ឋប្រើប្រាស់
បច្ចុប្បន្ន ភូមិដែលពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ គឺមានចំនួន ២៤៥ភូមិ ស្មើនឹង ១,៧៣ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។

លោក ទី នរិន្ទ រដ្ឋលេខធិការ ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ភូមិដែលបណ្តាញអគ្គិសនីជាតិ ទៅមិនដល់គឺជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹក និងជាតំបន់លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គសនីឱ្យទៅដល់។ លោកគូសបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បានខិតខំជួយដោះស្រាយឱ្យលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងភូមិដែលនៅសល់ទាំងនោះ មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន តាមរយៈការផ្តល់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ក្នុងក្របខណ្ឌជំនួយឧបត្ថម្ភនៃកម្មវិធីគាំពារសង្គមរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ និងការវិនិយោគផ្ទាល់ខ្លួន ហើយលំនៅដ្ឋានមួយចំនួនទៀត ក៏បានប្រើប្រាស់អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងភូមិផងដែរ។

លោក ទី នរិន្ទ អះអាងថា ក្រសួងរ៉ែ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាបន្តដោះស្រាយការផ្តត់ផ្គង់អគ្គិសនីឱ្យភូមិដែលនៅសល់ទាំងនេះ តាមករណីនីមួយៗ រហូតដល់បញ្ចប់។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៦នេះ ការអភិវឌ្ឍប្រភពអគ្គិសនីកន្លងមក បានធ្វើឱ្យទំហំប្រភពអគ្គិសនីសរុបកើនឡើងពី ២៦៥០មេហ្កាវ៉ាត់ នៅឆ្នាំ ២០១៨ រហូតដល់ ៤២៤៦,៧៧ មេហ្កាវ៉ាត់ នៅចុងឆ្នាំ ២០២២ ដែលស្មើនឹងកំណើន ៦០ភាគរយ ធៀបទៅនឹងទំហំដែលមាននៅក្នុងឆ្នាំ ២០១៨។
នៅឆ្នាំ ២០១៩ ក្រសួងរ៉ែ និងថាមពល បានធ្វើសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍអាស៊ី ដើម្បីពិនិត្យកំណើននៃតម្រូវការអគ្គិសនី និងសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យអគ្គិសនីឡើងវិញ សម្រាប់ឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០៤០។ ក្នុងការរៀបចំផែនការមេនេះ ដើម្បីឆ្លើយតបបញ្ហាអាកាសធាតុ និងបរិស្ថាន រួមជាមួយនឹងការធានាឱ្យមានថាមប្រើប្រាស់គ្រប់គ្រាន់ ស្ថិរភាព និងតម្លៃសមរម្យ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


