សេដ្ឋកិច្ច
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនមកពីខេត្ត Zhejiang ដែលដឹកនាំដោយលោក Yang Yaming ជាប្រធាននៃ សារមន្ទីរសិល្បៈសេរ៉ាមិចទំនើបខេត្ត Zhejiang និងក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. ព្រមទាំងមានការចូលរួមពីអគ្គនាយករងនៃក្រុមហ៊ុន Zhejiang Energy Group Co., Lid. ចូលរួមផងដែរ។

ជំនួបខាងលើនេះ មានគោលបំណងដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស ថាមពលអគ្គិសនីដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។
ក្រុមហ៊ុន Zhejiang Energy Group Co., Lid. ជាក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiang មានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា ថាមពលអគ្គិសនី, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតថាមពលធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។

លោកអគ្គលេខាធិការរងបានលើកឡើងអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។ លើសពីនេះទៀត ឯកឧត្តមបានជំរុញលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការពិភាក្សាជាមួយតួអង្គពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកការគាំទ្រជាលក្ខណៈបច្ចេកទេស។
លោក Yang Yaming ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមអគ្គលេខាធិការរង និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ដោយបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា។

លោក Yang Yaming បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍថាមពលអគ្គិសនី និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


