សេដ្ឋកិច្ច
ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីដើរដោយខ្យល់ អានុភាព ១៥០ មេហ្គាវាត់ សន្យាបញ្ចប់គម្រោងនៅឆ្នាំ ២០២៦
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង ជីនអ៊ួយ (Wang Junwei) តំណាងក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. ដែលជាក្រុមហ៊ុនទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលលើគម្រោងសាងសង់ស្ថានីយថាមពលខ្យល់ អានុភាព១៥០មេហ្កាវាត់ នៅខេត្តមណ្ឌលគិរី។

លោក ជា វុទ្ធី អគ្គលេខាធិការវិនិយោគកម្ពុជា បានស្វាគមន៍ និងសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន និងលើកឡើងថា បច្ចុប្បន្នកម្ពុជាមានកំណើនវិនិយោគក្នុងវិស័យឧស្សាហកម្មយ៉ាងគំហុកដែលធ្វើឱ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស ថាមពលស្អាត។
លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំអនុវត្តគម្រោងវិនិយោគរបស់ខ្លួន និងបំពេញការងារដូចដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងស្ថាប័នសាមី ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក វ៉ាង ជីនអ៊ួយ បានលើកឡើងថា ក្រុមហ៊ុននឹងខិតខំអនុវត្តការងារដោយគ្រោងនឹងបញ្ចប់ការសាងសង់ស្ថានីយថាមពលខ្យល់នៅក្នុងឆ្នាំ២០២៦ ហើយគោលបំណងនៃកិច្ចពិភាក្សានៅថ្ងៃនេះគឺដើម្បីស្វែងយល់ពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីក្លាយជាគម្រោងមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ និងទទួលបានការលើកទឹកចិត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

កាលពីឆ្នាំ ២០២៤ រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថាមពលស្អាតចំនួន ២៣ គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ដែលនឹងរួមចំណែកក្នុងការបង្កើនចំណែកថាមពលស្អាតរបស់កម្ពុជា។
គម្រោងចំនួន ២៣ រួមមាន គម្រោងថាមពលពន្លឺព្រះអាទិត្យ ១២ គម្រោង គម្រោងថាមពលខ្យល់ ៦ គម្រោង គម្រោងថាមពលពន្លឺព្រះអាទិត្យរួមបញ្ចូលគ្នាជាមួយជីវម៉ាស ១ គម្រោង គម្រោងថាមពលឧស្ម័ន LNG ១គម្រោង គម្រោងវារីអគ្គិសនី ១គម្រោង និងគម្រោងស្ថានីយ៍ស្តុកថាមពល ២គម្រោង។
ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពលចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។

គម្រោងវិនិយោគទាំងនេះមានទុនវិនិយោគសរុបចំនួន ៥,៧ ប៊ីលានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង រតនគិរី មណ្ឌលគិរី ព្រះសីហនុ កំពង់ចាម និងខេត្តព្រៃវែង។
គម្រោងទាំងនេះនឹងដោះស្រាយបញ្ហាកង្វះប្រភពអគ្គិសនីដោយសារស្ថានភាពផ្លាស់ប្តូរនៃការអភិវឌ្ឍន៍គម្រោងប្រភពថាមពលដែលបានគ្រោងទុក។
ការអភិវឌ្ឍន៍នៃគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការបំពេញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទៅនឹងការកើនឡើងនៃតម្រូវកាអគ្គិសនីដល់បណ្តាញជាតិ។
គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងតម្លៃសមរម្យដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងទាំងនេះនឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍន៍ប្រភពថាមពលក្នុងស្រុក ដោយបង្កើនការអភិវឌ្ឍន៍ថាមពលស្អាត៕

អត្ថបទ៖ ឡេង ដេត
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


