Connect with us

វប្បធម៌ ជំនឿ

ឆ្មាខ្មៅ ក្នុងជំនឿលោកខាងលិច ជានិមិត្តរូបនៃសំណាងបរិបូរណ៌

បានផុស

នៅ

មនុស្សជាច្រើនរមែងយល់ថា ការចិញ្ចឹមឆ្មាខ្មៅ​ ឬមានឆ្មាខ្មៅចូលមកនៅក្នុងផ្ទះ ជាប្រផ្នូលឧបទ្រពចង្រៃ អាច​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ និង​គ្រួសារ​ឈឺថ្កាត់មិនស្រាកស្រាន្ត។ គេជឿទៀតថា ឆ្មាខ្មៅជាឆ្មាខ្មោច ចិញ្ចឹមកាលណា មានតែរឿងស៊យកាលណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយទៅវិញ ប្រជាជាតិអាស៊ីមួយចំនួន ក៏ដូចជានៅលោកខាងលិចបែរជាមានជំនឿខុសពីនេះ ហើយខាងក្រោមជាការបកស្រាយ។

នៅប្រទេសខ្លះគេជឿថា ឆ្មាខ្មៅ គឺជានិមិត្តសញ្ញាសំណាងល្អ ដូចជាប្រទេសជប៉ុនជាដើម។ គេមានជំនឿថា ស្ត្រីនៅលីវដែលចិញ្ចឹមឆ្មាខ្មៅនឹងធ្វើឱ្យនាងកាន់តែទាក់ទាញសម្រាប់បុរស។ ចំណែកនៅអង់គ្លេស គេជឿថា ការជូនឆ្មាខ្មៅជាអំណោយនៅថ្ងៃអាពាហ៍ពិពាហ៍នឹងនាំមកនូវសំណាងល្អ និងសុភមង្គលដល់កូនក្រមុំ។

បន្ថែមពីលើការនាំសំណាងនៅក្នុងរឿងស្នេហា កាលពីមុននាវិកអង់គ្លេសជឿថា ការរក្សាឆ្មាខ្មៅនៅលើកប៉ាល់មិនត្រឹមតែអាចជួយប្រមាញ់សត្វកណ្តុរប៉ុណ្ណោះទេ វាថែមទាំងផ្ដល់នូវសំណាងល្អ ដែលអាចនាំពួកគេទៅដល់ផ្ទះដោយសុវត្ថិភាពផងដែរ។ ដោយឡែកចោរសមុទ្រមានជំនឿផ្ទុយពីនេះ ពួក​គេ​ជឿ​ថា បើ​ឆ្មា​ខ្មៅ​ដើរ​ចូលទូកឬកប៉ាល់ វា​នឹង​នាំ​សំណាង​អាក្រក់ ហើយបើឆ្មាខ្មៅឡើងលើទូក រួចលោតចេញវិញ វានឹងនាំឱ្យលិចកប៉ាល់។

ចំពោះជនជាតិស្កុតឡេនជឿថា ប្រសិនបើឆ្មាខ្មៅអង្គុយចាំនៅមុខទ្វារឬរបងផ្ទះ គឺជាសញ្ញានៃភាពរុងរឿង ខណៈដែលប្រជាជនអៀរឡង់ និងអង់គ្លេសជឿថា ដើរឆ្លងផ្លូវជាមួយឆ្មាខ្មៅជាសញ្ញានៃសំណាងល្អដល់ខ្លួនឯង ចៀសបានពួកខ្មៅងងឹត៕

អត្ថបទ៖ សន្យា

ចុចអាន៖ តាមជំនឿ បើចង់ចិញ្ចឹមឆ្មា ត្រូវរើសសម្បុរ ទើបអាចចៀសរឿងចង្រៃបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ផ្សារវើនសៃ គឺ​ជា​កន្លែង​លក់​បន្លែ ត្រី សាច់​ បែប​ធម្មជាតិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ឡាវ ដោយ​មិន​ប្រើ​ជាតិ​គីមី

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិចិន២នាក់ ​លួច​គាស់ទ្វារ​រថយន្ត​តាម​ចំណត

សន្តិសុខសង្គម៣ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង រួចរាល់១០០% ពលរដ្ឋអាចធ្វើដំណើរដោយគ្មានក្ដីភិតភ័យឡើយ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

​ទ្រព្យសម្បត្តិរួម​រវាង Selena និង Benny ពេល​រៀបការ​រួច អាចមាន​ដល់ ១.៣៥ ពាន់​លានដុល្លារ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

សន្តិសុខសង្គម២២ ម៉ោង មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

សន្តិសុខសង្គម១២ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម