ព័ត៌មានជាតិ
ស្ថាប័នពីរសហការបណ្តុះបណ្តាលដល់និស្សិតដើម្បីពង្រឹងលើជំនាញបដិសណ្ឋារកិច្ច
ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីផ្តល់កម្មសិក្សាដល់និស្សិតនូវមុខជំនាញបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច។

ការចុះអនុស្សរណៈធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដោយតំណាងឱ្យវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ លោក តាន់ កុសល ជាមួយអ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ លោក Juan Mercadante ដោយកិច្ចព្រមព្រៀងនេះ មានរយៈពេល ២ឆ្នាំជាមួយគ្នា ដោយសណ្ឋាគារនឹងផ្តល់ធនធាន សិក្ខាសាលា ការបណ្តុះបណ្តាល ការប្រឹក្សាបច្ចេកទេស និងកម្មវិធីសិក្សាដល់និស្សិត NIEI ដើម្បីជួយកសាងជំនាញរបស់ពួកគេនៅក្នុងផ្នែកសំខាន់ៗនៃបដិសណ្ឋារកិច្ច។
ការរៀបចំរវាងសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) គឺស្របតាមកម្មវិធីសកលរបស់ Hyatt RiseHY ដែលជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសការងាររបស់ឧស្សាហកម្មបដិសណ្ឋារកិច្ចដល់និស្សិតវ័យក្មេង។ ផ្អែកលើគំនិតផ្តួចផ្តើមនេះនៅត្រឹមឆ្នាំ២០២៥ សណ្ឋាគារ ហៃយ៉ាត់ ជុំវិញពិភពលោកប្តេជ្ញាថានឹងផ្ដល់ឱកាសការងារដល់យុវជនដែលមិនមានសមត្ថភាព និងឱកាសគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំនៅសាលា ឬឱកាសធ្វើការចំនួន ១ម៉ឺននាក់ ដែលមានអាយុពី ១៦ទៅ ២៤ឆ្នាំ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ