វប្បធម៌ ជំនឿ
យល់សប្ដិឃើញទឹកជំនន់ ជាប្រផ្នូលប្រាប់ហេតុការណ៍មិនល្អ?
ឃើញទឹកជំនន់ក្នុងយល់សប្ដិ នោះជាសញ្ញាសម្រាប់ព្រឹត្តិការណ៍មួយចំនួន ដែលអាចនឹងកើតឡើងនៅពេលអនាគត។ ជាពិសេស សុបិនលិចផ្ទះ ឬផ្លូវដែលអាចធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថប់បារម្ភបន្ទាប់ពីភ្ញាក់ពីគេង ។ ព្រោះវាជាសុបិនអំពីគ្រោះមហន្តរាយ។ តាមពិតឃើញទឹកជំនន់ វាមិនតែងតែមានន័យអាក្រក់ទាំងអស់ទេ ប៉ុន្តែមានទំនាយផ្សេងៗគ្នា អាស្រ័យលើធម្មជាតិនៃសុបិនដូចខាងក្រោម៖
សុបិនឃើញលិចផ្ទះខ្លួនឯង
ក្នុងរយៈពេលនេះអ្នកអាចមានដំណើរផ្លូវឆ្ងាយ ប្រហែលជាបានផ្លាស់ប្តូរទីតាំងទៅអាសយដ្ឋានថ្មី ឬត្រូវបានកែប្រែទៅការងារថ្មី។ ប៉ុន្តែកុំបារម្ភ ព្រោះវានឹងផ្លាស់ប្ដូរក្នុងទិសដៅកាន់តែប្រសើរវិញទេ។
សុបិនឃើញទឹកជន់លិចផ្ទះអ្នកដទៃ
ក្នុងពេលនេះចូរប្រុងប្រយ័ត្ន អ្នកអាចនឹងបាត់បង់ទ្រព្យ ហើយត្រូវប្រយ័ត្នសុខភាពអ្នកក្នុងផ្ទះផងដែរ។ ក្នុងអំឡុងពេលនេះពេលគិតថា ធ្វើអ្វីក៏ដោយគួរតែប្រយ័ត្នខ្លួនទុកមុន កុំមើលស្រាលព្រោះគ្រោះអាក្រក់អាចកើតឡើងគ្រប់ពេល។
សុបិនឃើញទឹកជំនន់នៅក្នុងផ្ទះ
ទស្សន៍ទាយថា សុបិននេះល្អប្រសើរទេ ព្រោះមានមិត្តនាំមកនូវសំណាងល្អ ដែលធ្វើជំនួញជាមួយគ្នា នឹងទទួលបានចំណែកដែលពេញចិត្ត។ ចំណែកអ្នករៀបការមានគ្រួសារ ហើយចង់បានកូន នឹងបានសម្រេចក្នុងពេលឆាប់ៗនេះ។
សុបិនឃើញទឹកជំនន់ផ្លូវ
ទស្សន៍ទាយថា នឹងមានញាតិមិត្តជិតឆ្ងាយមកលេង រួមទាំងអតីតគូស្នេហ៍ក៏អាចទាក់ទងមកសុំត្រូវគ្នាវិញ។ ក្នុងលក្ខខណ្ឌការងារវិញ អាចត្រូវដំឡើងឋានៈថ្មី។ ទោះបីជាអ្នកត្រូវហត់នឿយនៅកន្លែងធ្វើការក៏ដោយ។ ប៉ុន្តែលទ្ធផលប្រាកដជាជាទីពេញចិត្ត។
សុបិនឃើញលិចបន្ទប់គេង
ក្នុងអំឡុងពេលនេះ អ្វីៗហាក់ដូចជាជាប់គាំង។ អារម្មណ៍របស់អ្នកមិនល្អឡើយនាពេលនេះ អាចថាជួបរឿងអយុត្តិធម៌ ជួបរឿងលំបាកច្រើន ឬត្រូវបានស្តីបន្ទោសចំពោះការងារ។ ដូច្នេះ ចូរអត់ធ្មត់ ដើម្បីឆ្លងកាត់ពេលពេលវេលាអាក្រក់បែបនេះ។
សុបិនឃើញទឹកជំនន់ដ៏ធំ
វាជាសុបិនដែលទាមទារការថែទាំពិសេសពីខ្លួនអ្នក។ ក្នុងរយៈពេលនេះ ការបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្ន ព្រោះអាចមានគ្រោះថ្នាក់កើតឡើងគ្រប់ពេលវេលា ប្រសិនបើអ្នកប្រហែសខ្លួន។ ក្នុងពេលនេះ វាជាការល្អបំផុតដែលគួរចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ។ ចំពោះបញ្ហាសុខភាព អាចកើតមានជំងឺភ្លាមៗផងដែរ។
សុបិនឃើញទឹកលិចឡាន
អំឡុងពេលនេះ អ្នកនឹងមានមិត្តជិតឆ្ងាយឬជនបរទេសមកលេងផ្ទះដែលគេនោះនាំលាភនាំសំណាងមកឲ្យ។ដូច្នេះចូរកុំបារម្ភឬភ័យព្រួយអី៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញប្រដាប់ភេទបុរស ជាប្រផ្នូលយ៉ាងណាក្នុងជីវិត?
ចុចអាន៖យល់សប្ដិឃើញ zombies បង្ហាញពីការនឿយហត់ក្នុងជីវិត ប្រយ័ត្នសុខភាពផ្លូវចិត្តឲ្យមែនទែន!
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង