នយោបាយ
លោក កៅ គឹមហួន៖ គ្មានបុគ្គលណាជួយដោះស្រាយបញ្ហាភូមាជាងសម្ដេចតេជោ ហ៊ុន សែន នោះទេ
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមសម្ដេចនាយករដ្ឋមន្ត្រី អះអាងថា គ្មានបុគ្គល ឬក្រុមភាគីណា បានចួលរួមជួយ ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាជាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះទេ។ លោក កៅ គឹមហួន អះអាងបែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» នៅថ្ងៃទី២ កញ្ញានេះ។

លោក កៅ គឹមហួន ថ្លែងដូច្នេះថា «គ្មានអ្នកណាជួយមីយ៉ាន់ម៉ាជាងសម្ដេចតេជោនាយករដ្ឋមន្ត្រី នោះទេ ដែលនៅឆ្នាំ ២០២២ នេះ កម្ពុជាក្លាយជាប្រធានអាស៊ានភ្លាម គឺថាលោកបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាតែម្ដង កាលពីថ្ងៃទី៧ ខែមករា កន្លងទៅ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមរបស់មីយ៉ាន់ម៉ា»។
លោកបន្ថែមថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសសិតពិសេសរបស់ប្រធានអាស៊ាន គឺបានខិតខំប្រឹងប្រែងយ៉ាងអស់កម្លាំងកាយ ចិត្ត និងពេលវេលា សម្រាប់ការចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីធានាឲ្យវិបត្តិនៅមីយ៉ាន់ម៉ាវិល មករកប្រក្រតីភាពវិញ។

តែយ៉ាងណា អនាគតអគ្គលេខាធិការអាស៊ានរូបនេះ បានចាត់ទុកវិបត្តិនៅមីយ៉ាន់ម៉ា គឺជាបញ្ហាប្រឈមមិនធម្មតាសម្រាប់បរិបទថ្មីនេះ ដែលមានភាពស្មុគស្មាញជាច្រើនទាមទារពេលវេលាដើម្បីដោះស្រាយ។ លោក បញ្ជាក់ថា ប្រមុខ រដ្ឋាភិបាលអាស៊ាន ក៏ដូចជាបណ្ដារដ្ឋមន្ត្រីនៃប្រទេសជាសមាជិកអាស៊ានទាំងអស់ បានចំណាយពេលវេលាយ៉ាងច្រើនសម្រាប់ការចូលរួមជជែកពិភាក្សាគ្នា ដែលជាផ្នែកមួយនៃការជួយដល់ប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែ បញ្ហានៅតែមានភាពតានតឹងឡើងបន្ថែម ហាក់គ្មានសញ្ញាជាវិជ្ជមានណាមួយឡើងសម្រាប់មីយ៉ាន់ម៉ា នាពេលកន្លងទៅនេះ។
ផ្ទុយទៅវិញ បញ្ហានៅមីយ៉ាន់ម៉ានេះ បានធ្វើឲ្យមានផលប៉ះពាល់ដល់យន្តការពិភាក្សាផ្សេងៗរបស់អាស៊ានផងដែរ ជាពិសេស កិច្ចពិភាក្សារវាងអាស៊ានជាមួយប្រទេសជាដៃគូ។ ដូច្នេះ វិបត្តិនៅមីយ៉ាន់ម៉ា ជាបញ្ហផ្ទៃក្នុងផង និងជាបញ្ហាផ្នែកខាងក្រៅផង៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


