ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ ៩ ខ្នង និងរន្ទះបាញ់សម្លាប់មនុស្ស ១ នាក់ នៅស្រុកមោងឬស្សី
ផ្ទះប្រជាពលរដ្ឋចំនួន ៩ ខ្នង ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញស្ទើរទាំងស្រុង ខណៈមេឃកំពុងធ្លាក់ភ្លៀង ថែមទាំងមានរន្ទះបាញ់សម្លាប់មនុស្សម្នាក់នៅកណ្តាលវាលស្រែ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។


ហេតុការណ៍ នៃគ្រោះធម្មជាតិនេះបានកើតឡើងព្រមៗគ្នា នៅរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ដោយករណីរន្ទះបាញ់ គឺបានកើតឡើងនៅចំណុចវាលស្រែ ខាងកើតស្វាយជួរ ស្ថិតក្នុងភូមិចកតូច ឃុំកកោះ ស្រុកមោងឬស្សី គឺបានបាញ់ឱ្យស្លាប់មនុស្សម្នាក់ ឈ្មោះ ធិញ ធឿត ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ខណៈជនរងគ្រោះទៅឈរមើលគេភ្ជួរដីស្រែ ពេលមេឃកំពុងភ្លៀង។

ដោយឡែកករណីខ្យល់កន្ត្រាក់ បានកើតឡើងនៅចំណុច ឃុំព្រៃស្វាយ ស្រុកមោងឬស្សី បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន ៩ ខ្នង លើ ២ ភូមិ គឺភូមិព្រៃស្វាយ និងភូមិកាឡោមភ្លុក តែមិនបង្កឱ្យមានការប៉ះពាល់អាយុជីវិតមនុស្សឡើយ ក្រៅពីករណីរន្ទះបាញ់ខាងលើ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


