កីឡា
លោក Tuchel ប្រកាសអ្នកដែលត្រូវស្តីបន្ទោសបន្ទាប់ពី Chelsea ចាញ់ក្នុងក្របខ័ណ្ឌ Champions League យប់មិញ
គ្រាប់បាល់ ១ គ្រាប់គត់របស់ Mislav Orsic នៃការប្រកួតនៅនាទី ១៣ សម្រាប់ក្លិប Dinamo Zagreb គ្រប់គ្រាន់ ដើម្បីឱ្យតោខៀវ Chelsea ចាប់ផ្តើមយុទ្ធនាការពានទ្វីបអឺរ៉ុបរបស់ពួកគេជាមួយនឹងការបរាជ័យក្នុងពូល E។

Thomas Tuchel បានចង្អុលដៃបន្ទោសខ្លួនឯងយ៉ាងម៉ឺងម៉ាត់បន្ទាប់ពី Chelsea ចាញ់ Dinamo Zagreb ក្នុងក្របខ័ណ្ឌ UEFA Champions League នេះ។
ពេលនេះ Chelsea បានភ្លាត់ចាញ់ការប្រកួតក្រៅដី ៣ លើកជាប់ៗគ្នាជាលើកដំបូងក្រោមការដឹកនាំរបស់ លោក Tuchel ដោយគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ទទួលយកយ៉ាងពេញលេញនូវបញ្ហាកើនឡើងជាច្រើនដែលខ្លួនត្រូវដោះស្រាយ។
ថ្លែងនៅលើ BT Sport បន្ទាប់ពីការប្រកួត លោក Tuchel បាននិយាយថា៖ «ពិតណាស់ វាគឺជាការលេងក្រោមកម្រិតនៃការចង់បានរបស់ពួកយើង។ រឿងដដែលដូចសព្វដង។ ចាប់ផ្តើម OK យើងមិនអាចសម្រេចឱកាសរបស់យើងក្នុងការធ្វើឱ្យការប្រកួតសុវត្ថិភាព។ បន្ទាប់មកយើងរបូតគ្រាប់បាល់ដោយការវាយបក ដែលវាងាយស្រួលពេក។ ក្រោយមក យើងចាញ់ការប្រកួត។»

នៅពេលត្រូវបានសួរថា តើទំនុកចិត្តរបស់ក្រុមបានធ្លាក់ចុះ ឬអត់នោះ? Tuchel បានឆ្លើយតបថា “វាពិតជាដូចនេះ វាពិបាកក្នុងការប្រកែក។ អ្នកអាចវិភាគវាបាន ពិតណាស់ នៅពាក់កណ្តាលតង់ យើងបានធ្វើការកែប្រែខ្លះ យើងបានលើកទឹកចិត្តពួកគេ បានប្រាប់ពួកគេឱ្យលេងជាមួយអារម្មណ៍បន្ថែមទៀត លេងឱ្យតឹងតែង និងឈានជើងឡើង។»
គូដទៃទៀតយប់មិញបញ្ចប់ទៅដោយលទ្ធផលដូចខាងក្រោម៖

អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


