បច្ចេកវិទ្យា
iPhone 14 ទើបចេញក្តៅៗ មានមុខងារពិសេសៗ
ក្នុងការធ្វើបទបង្ហាញរយៈពេល ៩០ នាទីនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុន Apple បានបង្ហាញស្មាតហ្វូនស៊េរីថ្មីកាលពីថ្ងៃពុធទី០៧ខែកញ្ញា ដែលមានតម្លៃប្រហាក់ប្រហែលនឹងម៉ូដែលមុនផងដែរ។

លក្ខណៈពិសេសរបស់ iPhone 14 ថ្មីរួមមាន ថ្មកាន់បានយូរជាងមុន និងសមត្ថភាពថតរូបថ្មី (ultra wide) និងការកំណត់ពន្លឺតិច។

ទូរស័ព្ទនេះ ក៏មានមុខងារ “SOS សង្គ្រោះបន្ទាន់” ដើម្បីបើកការផ្ញើសារទៅកាន់សេវាសង្គ្រោះបន្ទាន់នៅពេលដែលស្ថិតនៅកន្លែងគ្មាន Wifi ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Apple នៅតែរក្សាក្បាលឆកដដែលសម្រាប់ iPhone 14 និង iPhone 14 Plus។

iPhone 14 Plus មានអេក្រង់ទំហំធំ ៦.៧ អ៊ីញ ដែលផ្តល់នូវបទពិសោធន៍កាន់តែប្រសើរនៅពេលលេងហ្គេម ឬមើលវីដេអូ។
ម៉ូដែលទាំង២ គឺប្រើប្រាស់ឈីប A15 Bionic ប៉ុន្តែបានដករន្ធដាក់ស៊ីម ទៅប្រើ eSIM វិញ។

ចំពោះកាមេរ៉ា, Iphone 14 មានកាមេរ៉ា ទំហំដល់ 48MP ភ្ជាប់មុខងារ Stabilization ជួយទប់លំនឹងពេលថតវីដេអូបានខ្លាំងជាងមុនទៀត ឯកាមេរ៉ាមុខមានទំហំ 12MP f/1.5។
ងាកមកមើល iPhone 14 Pro និង iPhone Pro Max វិញ, ម៉ូដែលទាំង២នេះ មិនមានឆកទេ តែជំនួសមកវិញដោយការរចនាថ្មីដែលគេឲ្យឈ្មោះថា Dynamic Island។

ម៉ូដែលទាំង២ ប្រើប្រាស់ឈីប A16 Bionic 4nm និងបំពាក់កាមេរ៉ា 48MP។

ចំពោះតម្លៃ iPhone 14 Pro គឺ ៩៩៩ដុល្លារ ហើយសម្រាប់ម៉ូដែល iPhone 14 Pro Max មានតម្លៃ ១៩៩៩ដុល្លារ (ទាំងនេះគឺជាតម្លៃនៅស្រុកក្រៅ)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ Apple ដំឡើងថ្លៃទូរសព្ទ iPhone ជិតមួយភាគប្រាំ នៅ ជប៉ុន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ