ព័ត៌មានអន្ដរជាតិ
លោក Tim Cook លាតំណែងនាយកប្រតិបត្តិក្រុមហ៊ុន Apple ក្រោយដឹកនាំ១៥ឆ្នាំ
ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស Apple បានប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែមេសា ថា លោក Tim Cook នឹងលាលែងពីតំណែងនាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាសកលនេះនៅក្នុងខែកញ្ញា ហើយប្រគល់តំណែងលំដាប់កំពូលនេះទៅឲ្យបុគ្គលិកចាស់វស្សាគឺលោក John Ternus។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ usatoday ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បុរសវ័យ៦៥ឆ្នាំរូបនេះនឹងនៅតែជានាយកប្រតិបត្តិរហូតដល់ថ្ងៃទី១ ខែកញ្ញា នៅពេលដែលលោក Ternus ចូលកាន់តំណែង។ ក្រុមហ៊ុនបានហៅការផ្លាស់ប្តូរមុខតំណែងអ្នកដឹកនាំ ថា ជាលទ្ធផលនៃ «ដំណើរការរៀបចំផែនការបន្តវេនរយៈពេលវែង និងគិតគូរយ៉ាងល្អិតល្អន់»។
លោក Tim Cook នឹងក្លាយជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នៅពេលដែលការផ្លាស់ប្តូរនេះ ដែលទទួលបានការយល់ព្រមជាឯកច្ឆ័ន្ទពីក្រុមប្រឹក្សាភិបាលរបស់ Apple ផ្ទាល់តែម្ដង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក Tim Cook បានលើកឡើងថា «វាជាសិទ្ធិពិសេសដ៏អស្ចារ្យបំផុតនៃជីវិតរបស់ខ្ញុំ ដែលបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយត្រូវបានជឿទុកចិត្តឲ្យដឹកនាំក្រុមហ៊ុនដ៏អស្ចារ្យបែបនេះ»។
សូមរំឭកថា នាយកប្រតិបត្តិរូបនេះបានចូលរួមជាមួយក្រុមហ៊ុន Apple ក្នុងឆ្នាំ ១៩៩៨ ដោយរួមចំណែកធ្វើឲ្យក្រុមហ៊ុនយក្សកាន់តែរីកចម្រើន និងបានជួយលើកកម្ពស់ភាពជោគជ័យរបស់ក្រុមហ៊ុន ក្នុងនាមជានាយកប្រតិបត្តិ ដោយសម្របសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ស្មុគស្មាញរបស់ក្រុមហ៊ុនផលិត iPhone មួយនេះ។ ក្រោយមក លោកបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ក្នុងឆ្នាំ ២០១១ បន្ទាប់ពីសហស្ថាបនិក និងជាអ្នកដឹកនាំដ៏ល្បីល្បាញ លោក Steve Jobs បានចាកចេញដោយសារបញ្ហាសុខភាព៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤៥ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


