ព័ត៌មានអន្ដរជាតិ
Apple ដំឡើងថ្លៃទូរសព្ទ iPhone ជិតមួយភាគប្រាំ នៅ ជប៉ុន
ក្រុមហ៊ុន Apple Inc បានដំឡើងថ្លៃទូរសព្ទ iPhone ជិតមួយភាគប្រាំ នៅក្នុងប្រទេសជប៉ុន ខណៈប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃរូបិយប័ណ្ណយ៉េន និងអតិផរណាកើនឡើងខ្ពស់។

គេហទំព័រ Apple បានបង្ហាញថា តម្លៃនាំចូលទូរសព្ទ iPhone 13 របស់ក្រុមហ៊ុន Cupertino ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ឥឡូវនេះមានតម្លៃ ១១៧ ៨០០យ៉េន (៨៦៩ ដុល្លារអាមេរិក) ក្នុងមួយគ្រឿង បើប្រៀបធៀបទៅនឹង ៩៩ ៨០០ យ៉េន (៧៣៦ដុល្លារអាមេរិក) កាលពីមុន។

ស្របពេលប្រាក់ដុល្លារកើនឡើង ១៨ភាគរយ បើធៀបនឹងប្រាក់យ៉េន គិតត្រឹមពេលនេះ អ្នកប្រើប្រាស់ត្រូវចំណាយកាន់តែខ្ពស់សម្រាប់ទូរសព្ទ iPhone ដែលគ្របដណ្តប់ទីផ្សារស្មាតហ្វូនរបស់ប្រទេសជប៉ុន។ លើសពីនេះ ប្រជាជនជប៉ុន ក៏កំពុងតស៊ូជាមួយការដំឡើងថ្លៃទំនិញសម្រាប់តម្រូវការប្រចាំថ្ងៃផងដែរ។

ការឡើងថ្លៃទំនិញដ៏ខ្ពស់បែបនេះ គឺជារឿងដែលប្រជាជនជប៉ុនមិនធ្លាប់ជួបប្រទះសោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asian One
ចុចអាន៖ អាមេរិកជំរុញឲ្យ Apple និង Google ដក TikTok ចេញពី App Store
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


