ព័ត៌មានអន្ដរជាតិ
ត្រាំ៖ Apple បន្ថែមការវិនិយោគ ១០០ ប៊ីលានដុល្លារនៅអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple គ្រោងនឹងបន្ថែមការវិនិយោគ ១០០ ប៊ីលានដុល្លារ ពីលើការប្ដេជ្ញាចិត្ត ៥០០ ប៊ីលានដុល្លារ កាលពីដើមឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ។

ថ្លែងពីការិយាល័យពងក្រពើកាលពីថ្ងៃពុធ លោក ត្រាំ ដែលឈរនៅក្បែរនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានសរសើរថា ការបង្កើនការវិនិយោគរបស់ Apple គឺដោយសារតែផែនការ «អាមេរិកទី១» របស់លោក។
លោក ត្រាំ បានបញ្ជាក់ថា ឥឡូវនេះការប្ដេជ្ញាវិនិយោគសរុបរបស់ Apple មានទំហំដល់ ៦០០ ប៊ីលានដុល្លារ។ លោកបន្តថា៖ «នេះគឺជាការវិនិយោគដ៏ធំបំផុតដែល Apple មិនធ្លាប់មាននៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត»។
គេមើលឃើញថា លោក ត្រាំ បានជំរុញឱ្យមានការផលិតក្នុងស្រុកកាន់តែច្រើនក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មផ្សេងទៀត ហើយបានគំរាមកំហែងដាក់ពន្ធលើក្រុមហ៊ុននានា ប្រសិនបើគេដាក់រោងចក្រផលិតកម្មនៅបរទេស។

ជាផ្នែកមួយនៃការប្រកាសនេះ លោក ត្រាំ កាលពីថ្ងៃពុធដដែល បាននិយាយថា លោកនឹងដាក់ពន្ធ ១០០ ភាគរយ លើបន្ទះឈីបនាំចូលសហរដ្ឋអាមេរិក។
កន្លងមក អ្នកជំនាញបានលើកឡើងពីកង្វល់ដែលថា គោលនយោបាយការពារនិយមរបស់ ត្រាំ អាចធ្វើឱ្យពាណិជ្ជកម្មអាមេរិកធ្លាក់ចុះ និងបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក។ យ៉ាងណាមិញ កាលពីថ្ងៃពុធ លោកបានច្រានចោលការព្រួយបារម្ភបែបនេះ ដោយហៅការផ្សាយពីក្ដីកង្វល់ដដែលថាជាការលម្អៀងប្រឆាំងនឹងរដ្ឋបាលរបស់លោក។
គួររំឭកថា កាលពីខែកុម្ភៈ ក្រុមហ៊ុន Apple បានប្រកាសពីការវិនិយោគចំនួន ៥០០ ប៊ីលានដុល្លារ ដែលរួមបញ្ចូលទាំងគម្រោងបើករោងចក្រនៅរដ្ឋតិចសាស់ ដើម្បីផលិតម៉ាស៊ីនមេបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុនក៏បានវិនិយោគសម្រាប់ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) បន្ថែល ប្រហែល ២០ ០០០ កន្លែង នៅទូទាំងប្រទេសផងដែរ។ យ៉ាងណាមិញ គួររំឭកថា Apple តែងតែសន្យាវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងទសវត្សរ៍ចុងក្រោយនេះ មិនមែនតែនៅក្នុងអាណត្តិរបស់លោក ត្រាំ នោះទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


