Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Apple ដាស់តឿន​​ដល់​អ្នកប្រើប្រាស់​​ អំពី​​កម្មវិធី​ថ្មី​​ដើម្បីសុវត្ថិភាព​

បានផុស

នៅ

ក្រុមហ៊ុន Apple ព្រមាន​ដល់​អ្នក​ប្រើប្រាស់​ Iphone និង​ ipad ឱ្យ​អាប់ដេត​​កម្មវិធី​ចុង​ក្រោយ​របស់​ខ្លួន​ដើម្បី​ការពារ​ការ​គំរាមកំហែង​នានា និង​​ធានាបាន​សុវត្ថិភាព​។

ក្រុមហ៊ុន Apple. Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​បច្ចេក​វិទ្យា​យក្សរបស់ apple បាននិយាយថា គុណ​វិបត្តិ​ចម្បង​ចំនួនពីរត្រូវបានរកឃើញនៅក្នុង​ WebKit ម៉ាស៊ីន​កម្ម​វិធី​រុក​រក​(browser) ដែល​ផ្តល់​ថាមពល​ដល់​កម្មវិធី​ Safari និង​កម្ម​វិធី​រុក​រក​ទាំង​អស់​នៅ​លើ​ iOS និយាយ​​ថា​ពួក​វា​ជាផ្នែក​មួយ​នៃការ​វាយ​ប្រហារ​ដ៏​ស្មុគស្មាញ​បំផុតដែល​​ផ្តោត​លើ​បុគ្គលណា​ម្នាក់​​ជាក់​លាក់​។

ហា​និ​ភ័យ​កើត​ចេញ​ពី​គេ​ហ​នានា ​ ដែល​អាច​បញ្ឆោតឱ្យ​កម្មវិធីមួយ​ចំនួន​​របស់​អ្នក​ប្រើ​ប្រាស់​ដំណើរឱ្យ​មាន​​ការ​រអាក់​រអួល​ដែល​នាំ​ឱ្យ​គ្រោះ​ថ្នាក់​។ ​ក្នុង​ន័យ​នេះ​ មាន​ន័យ​ថា​ពួក Hacker ប្រហែល​ជា​អាច​គ្រប់​គ្រង iPhone ឬ iPad របស់​អ្នក​ប្រើប្រាស់​ ឬ​ដំណើរ​ការ​កូដ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​នរណា​ម្នាក់​ឡើយ​។

សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​បើក​ការ​អាប់ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ ដែល​មាន​កម្មវិធី​​ដែល​ត្រូវបាន​​ដំឡើង​រួច​ហើយ​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​ទាញ​យក​ iOS ២៦.២ ឬ iPadOS ២៦.២ ដោយ​ដៃ​តាម​រយៈ​ការ​កំណត់​ឧបករណ៍ឆ្លាត​វៃ​​របស់​ពួក​គេ។​

ឧបករណ៍​​ដែល​មាន​ហា​និភ័យ​បំផុត​រួមមានទូរសព្ទ iPhone ១១ ជំនាន់​មុន​និងក្រោយ, iPad Pro ១២.៩ អ៊ីញ (ជំនាន់ទី 3 និងក្រោយ) និង iPad Pro ១១ អ៊ីញ​ (ជំនាន់ទី 1 និងក្រោយ)និង​ឧបករណ៍​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ពាក់​ពន្ធ័។

គុណ​វិបត្តិ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​ភាព​ងាយ​រងគ្រោះគ្មាន​ថ្ងៃ​ត្រឡប់​​​ ដែល​មាន​ន័យ​ថា​ពួក​គេ​មិន​ស្គាល់​អ្នក​បង្កើត​កម្ម​វិធី ហើយ​អាច​ត្រូវ​បាន​កេង​ប្រវ័ញ្ច​ដោយ​ពួក Hacker មុន​ពេល​មាន​ដំណោះ​ស្រាយ​។

ក្រុម​សន្តិ​សុខ​ប្រព័ន្ធ​បច្ចេក​វិទ្យា រួម​ទាំង​ក្រុមវិភាគ​ការ​គំរាម​កំហែង​របស់ Apple និង Google បាន​រក​ឃើញ​ចំណុច​ខ្សោយ ដោយ​ព្រមាន​ថា​កំហុស​នេះ​អាច​បើក​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ដែល​អាច​បំផ្លិច​បំផ្លាញ​បាន​។​

ដើម្បី​ការពារ​អតិថិជន​របស់ Apple ក្រុមហ៊ុន​មិន​បង្ហាញ​ ពិភាក្សា ឬ​បញ្ជាក់​ពី​សុវត្ថិ​ភាព​ទេ រហូត​ទាល់​តែ​មាន​ការ​ស៊ើប​អង្កេត​កើត​ឡើង ហើយមាន​​ការ​ដោះ​ស្រាយ​ ឬ​ការ​ចេញ​ផ្សាយណា​​ដែល​អាចរកមក​ធ្វើ​ភស្តុតា​ង​បាន។

អ្នក​ជំនាញ​ផ្នែក​សន្តិ​សុខ​តាម​អ៊ីន​ធឺណិត លោក Kurt Knutsson បាន​ចែក​រំលែក​ពីរ​បៀប​ដែល​អ្នក​ប្រើ​ប្រាស់ iPhone អាច​ការពារ​ខ្លួន​ពី​ភាព​ងាយ​រង​គ្រោះ​មួយ​ចំនួន​​បាន​។

លោក Knutsson បាន​សរសេរ​នៅ​លើ​សារព័ត៌មាន​ FOX News ថា​​ការ​អាប់​ដេតកម្មវិធី​មួយ​ចំនួន​​ភ្លាមៗ​គឺ​មាន​សារៈ​សំខាន់​ណាស់ ពីព្រោះ​ការ​វាយ​ប្រហារ​ដែល​គ្មាន​ថ្ងៃ​ត្រឡប់​តែង​តែ​ណែនាំ​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​ប្រុង​ប្រយ័ត្ន​ជា​មួយ​នឹង​កម្ម​វិធី​ដែល​ហួស​សម័យ។

ដើម្បី​រក្សា​សុវត្ថិ​ភាព ជៀស​វាង​ការ​ចុច​លើ​តំណ​ដែល​មាន​អ្នក​ផ្ញើ​ឱ្យ​តាមរយៈ SMS, WhatsApp, Telegram ឬអ៊ីមែលជា​ដើម​។

លោក Knutsson បាន​ពន្យល់​ទៀត​ថា ប្រសិន​បើ​តំណ​ភ្ជាប់​ហាក់​ដូច​ជា​គួរ​ឱ្យ​សង្ស័យ គួរ​វាយ​អាសយដ្ឋាន​គេហទំព័រដោយផ្ទាល់​ទៅ​ក្នុង​កម្ម​វិធី​រុក​រក​របស់​អ្នក​ប្រើ​ប្រាស់​ ជំនួស​ឱ្យ​ការ​ចុច​លើវា។

កម្ម​វិធី​សុវត្ថិភាព​ល្អ​ក៏​អាច​ព្រមាន​អ្នក​អំពី email phishing និង ransomware ដោយ​ជួយ​រក្សា​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន និង​ទ្រព្យ​សម្បត្តិ​ឌីជីថល​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​។

លោក Knutsson បាននិយាយថា ទោះបីជាគ្មានសេវាកម្មណាមួយអាចលុបព័ត៌មានរបស់អ្នកចេញពីអ៊ីនធឺណិតបានទាំងស្រុង ការប្រើសេវាកម្មដកទិន្នន័យខ្លះ​ចេញ​គឺជាជម្រើសដ៏ឆ្លាតវៃ។

តាម​រយៈ​ការ​បង្រួម​ទិន្នន័យ​របស់​​អ្នក​ឱ្យ​តិច​បំផុត វា​កាន់​តែ​ពិបាក​សម្រាប់​អ្នក​បោក​ប្រាស់​ក្នុង​ការ​បញ្ចូល​គ្នា​នូវ​ព័ត៌​មាន​ដែល​បំពាន​ជា​មួយ​នឹង​អ្វី​​ជា​សាធារណៈ​នៅ​លើ​អ៊ីន​ធឺណិត ដោយ​កាត់​បន្ថយ​ហា​និភ័យ​នៃ​ការ​ក្លាយ​ជាគោល​ដៅ​របស់ជន​បោក​ប្រាស់​អនឡាញ​៕​

ប្រែសម្រួល​៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម